ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៍នេះ អ្នកប្រដាល់សកល ៣រូប និង គ្រូបង្វឹកមួយរូប ចេញទៅហាត់នៅភូកេតត្រៀមស៊ីហ្គេម

283

ភ្នំពេញ៖អ្នកប្រដាល់សកលកម្ពុជាចំនួន៣រូបនិងគ្រូបង្វឹកមួយរូបនឹងចេញដំណើរទៅហ្វឹកហាត់នៅខេត្តភូកេតប្រទេសថៃនាថ្ងៃទី២៦មីនាខាងមុខនេះដែលការហ្វឹកហាត់ពីថ្ងៃទី២៦ដល់៣១មីនា និងពីថ្ងៃទី១ដល់១០ខែមេសា ។

បើតាមការឲ្យដឹងពីលោកប៊ុយ សុភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធនោះថា ជាមួយនឹងការចេញទៅហ្វឹកហាត់នោះពួកគេក៏
មានកម្មវិធីប្រកួតមួយចំនួននៅទីនោះដែរ ។ការចេញទៅហ្វឹកហាត់នេះបានទទួលការជួយឧបត្ថម្ភជាថវិកា របស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានកិត្តិយសម្នាក់ៗចំនួនចំនួន ៣០០,០០០ រៀល សរុប ១,២០០,០០០ រៀល។ លោក តាវ ម៉េងហួរ អនុប្រធានកិត្តិយស ចំនួន ៤០០,០០០ រៀល ក្នុង ១នាក់ សរុប ១,៦០០,០០០ រៀល។ ថវិកាផ្ទាល់ខ្លួនរបស់ លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការ ចំនួន ៣០០,០០០ រៀល ក្នុង ១នាក់ សរុប ១,២០០,០០០ រៀល។

សរុបថវិកាក្នុង ១នាក់ ទទួលបានប្រាប់ឧបត្ថម្ភ ១,០០០,០០០ រៀល ។ ជាមួយគ្នានេះ លោក ខេស៊ី បាណេត ក៏បានឧបត្ថម្ភថវិកា ១,៤៥០ ដុល្លារអាមេរិក សម្រាប់ការចំណាយបង់ថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ថ្លៃធ្វើតេស្ត PCR និងពិនិត្យសុខភាព ។ លោកអគ្គលេខាធិការក៏បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ រួមមានស្បែកជើងសម្រាប់រត់ អាវយឺតហ្វឹកហាត់ និងកាតាប។

ដោយឡែក សហព័ន្ធក៏បានស្នើសុំប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ក្រុមប្រតិភូទៀតផង ហើយប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងឯកភាព នោះប្រតិភូទាំង ០៤រូប នឹងទទួលបានប្រាក់ហោប៉ៅ ៨០០,០០០ រៀល ក្នុង ០១នាក់ បន្ថែមទៀត ។

សូមបញ្ចាក់ថាប្រសិនបើគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម(CAMSOC)ឯកភាពនោះពួកគេនឹងបន្តទៅហាត់នៅទីក្រុងប៉ារីសពីថ្ងៃទី
១៧មេសាដល់៧ឧសភាបន្តទៀត ។កីឡាករទាំង៣រូបនោះមានសៅ រង្ស៊ីទម្ងន់៥៧គីឡូក្រាម ទូច ដេវីដទម្ងន់៦០គីឡូក្រាម និងកីឡាករវី សុ
ភ័សទម្ងន់៦៩គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង