ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ The 9th South East Asian Karate Championship ថ្ងៃទី២កម្ពុជារកបាន មេដាយមាសមួយគ្រឿង

92

 

ភ្នំពេញ៖ព្រឹត្តិការណ៍ The 9th South East Asian Karate Championshipនៅថ្ងៃទី២៦មីនានេះកម្ពុជារកបានមេដាយមាសមួយគ្រឿងហើយលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៨៤គីឡូក្រាម ។

កីឡាករកម្ពុជាស្រួង វីរៈបានប្រកួតឈ្នះកីឡាករមកពីប្រទេសម៉ាឡេស៊ីS Gnanasekran
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រដែលនេះជាមេដាយមាសទីមួយដែលកម្ពុជាដណ្ដើមបានពីព្រឹត្តិ
ការណ៍នេះ ។

ចំពោះលទ្ធផលការប្រកួតថ្ងៃទី២ នេះ រួមមាន៖វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៦០គី
ឡូក្រាម មេដាយមាសបានទៅកីឡាករម៉ាឡេស៊ីKueggen Vijaya Kumarចំណាត់ថ្នាក់លេខ២ កីឡាករកម្ពុជាលី គុយហាវ Ly Kouy Havចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឡាវ Lasasimma Phonepaseut និងកីឡាករថៃ Phiandee Chaiwat ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៥៥គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១(មេដាយមាស) កីឡាការិនីវៀតណាម Hoang Thi My Tam
ចំណាត់ថ្នាក់លេខ២ កីឡាការិនីឥណ្ឌូនេស៊ី Agung Sanistyarani Cok Istri
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីហ្វីលីពីន Cuadra Rita Alexis និងកីឡាការិនីថៃ Namkhao Penpisut ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៦៧គីឡូក្រាម៖មេដាយមាសបានទៅកីឡាករម៉ាឡេស៊ី Sankar Sureeya Sankarចំណាត់ថ្នាក់លេខ២ កីឡាករវៀតណាម Dang Hong Son
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Hutapea Tebing និងកីឡាករថៃ Worakan ។
វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម៦១គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាការិនីវៀតណាម Nguyen Thi Ngoanចំណាត់ថ្នាក់លេខ២ កីឡាការិនីម៉ាឡេស៊ី Murugeesan Mathivani
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីថៃ Thamol Chananchida និងកីឡាការិនីកម្ពុជា Vann Chakriya ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៧៥គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាករឥណ្ឌូនេស៊ី Ignatius Joshuaចំណាត់ថ្នាក់លេខ២ កីឡាករថៃ Kanabkaew Teerapat
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករហ្វីលីពីន Agustin Christopher និងកីឡាករម៉ាឡេស៊ី Afifuddin Muhammad Arif ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម៦៨គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាការិនីវៀតណាម Ho Thi Thu Hienចំណាត់ថ្នាក់លេខ២ កីឡាការិនីឥណ្ឌូនេស៊ី Zefanya Ceyco Georgia
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាការិនីម៉ាឡេស៊ី Azlan Amirah Syahirah និងកីឡាការិនីកម្ពុជា ភួង សុផល ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៨៤គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាករកម្ពុជា
ស្រួង វីរៈ ចំណាត់ថ្នាក់លេខ២ កីឡាករម៉ាឡេស៊ី S Gnanasekaran Kathish
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Fernando Claudio និងកីឡាករថៃ Pongsai Teerawat ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម៦៨គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាការិនីឥណ្ឌូនេស៊ី Rakawuni Banurea Dessyntaចំណាត់ថ្នាក់លេខ២ កីឡាការិនីវៀតណាម Bui Thi Thao
ចំណាត់ថ្នាក់លេខ៣ កីឡាការិនីកម្ពុជា Soudanihen Vann ។

វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម៨៤គីឡូក្រាម៖ចំណាត់ថ្នាក់លេខ១កីឡាករវៀតណាម Tran Le Tan Datចំណាត់ថ្នាក់លេខ២ កីឡាករម៉ាឡេស៊ី Arulveeran Denishory
ចំណាត់ថ្នាក់លេខ៣ ស្ទួន កីឡាករឥណ្ឌូនេស៊ី Firmansyah Sandi និងកីឡាករឡាវ Xayasan Vatthana ។

សូមបញ្ជាក់ជាថ្មីថា ព្រឹត្តិការណ៍ប្រកួត The 9th South East Asian Karate Championship 2022 ដែលជាការប្រកួតលើកដំបូងនៅកម្ពុជា នឹងដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ៕

អត្ថបទដែលជាប់ទាក់ទង