ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍ The 9th South East Asian Karate Championship ប្រកាសខិតខំបន្ថែម សម្រាប់ស៊ីហ្គេមលើកទី៣១ និង ៣២

54

ភ្នំពេញ៖ម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍ The 9th South East Asian Karate Championshipបានប្ដេជ្ញាខិតខំបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍
ស៊ីហ្គេមលើកទី៣១នៅវៀតណាមនិងលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា ។
កីឡាករការ៉ាតេ ស្រៀង វីរៈ គឺជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលបានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship)ឆ្នាំ២០២២លើវិញ្ញសាប្រយុទ្ធបុរសទម្ងន់ក្រោម៨៤គីឡូក្រាម ក្រោយយកឈ្នះកីឡាករម៉ាឡេស៊ី S Gnanasekaran Kathish។

ស្រៀងវីរៈបាននិយាយថារូបគេពិតជាមានមោទកភាពខ្លាំងណាស់ដែលបានឈ្នះមេដាយមាសនៅក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ជាមួយនឹងជ័យជំនះនេះ បានធ្វើឲ្យរូបគេកាន់តែខិតខំហ្វឹកហាត់បន្តទៀតដើម្បីត្រៀមស៊ីហ្គេម២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម២០២៣ នៅប្រទេសកម្ពុជា។

បន្ទាប់ពីឈ្នះស្រៀង វីរៈ ករម៉ាឡេស៊ី S Gnanasekaran Kathish នៅវគ្គផ្ដាច់ព្រ័ត្រវីរៈបានទទួលស្គាលថាដៃគូរបស់ខ្លួនពិតជាដៃគូដ៏ស្វិតស្វាញដែលត្រូវការប្រើបច្ចេកទេសផ្ទាល់ខ្លួនដើម្បីយកឈ្នះ។
នៅក្នុងពេលប្រកួតរូបគេមានអារម្មណ៍ថាស្វិតស្វាញមែនទែនហើយតានតឹងនៅពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រដោយសារកីឡាករដៃគូរបស់គេខ្លាំង ហេតុនេះរូបគេត្រូវការផ្ដោតអារម្មណ៍ ផ្ដោតលើបច្ចេកទេសខ្លាំងមែនទែនដើម្បីយកឈ្នះដៃគូរបស់
ខ្លួន។

វីរៈបន្តថារូបគេបានស្វែងយល់ច្រើន អំពីដៃគូរបស់ខ្លួនថា តើត្រូវប្រើបច្ចេកទេសមួយណាដែលឈ្នះដៃគូបើសិនជាដៃគូលឿនដៃ លឿនជើង តើខ្ញុំត្រូវប្រើកលល្បិចអ្វីដើម្បីឈ្នះគាត់។
បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅ
វៀតណាម កីឡាការ៉ាតេក៏ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាពេលខាងមុខទៀតផង ខណៈ ស្រៀង វីរៈ បានប្តេជ្ញាប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេមទាំង ២លើកនេះ។
គេនិយាយថារូបគេត្រូវតែហ្វឹកហាត់បន្តរាល់ថ្ងៃដើម្បីយកមេដាយស៊ីហ្គេមជូនជាតិឲ្យបាន។

នៅស៊ីហ្គេមដៃគូកាន់តែមានកម្រិតខ្លាំងអ៊ីចឹងខ្ញុំខិតខំហ្វឹកហាត់បន្តទៀតមិនអាចបន្ធូរដៃបានឡើយ ហ្វឹកហាត់រហូត រហូតដល់ថ្ងៃប្រកួត។
គួរបញ្ជាក់ថា មុននឹងឈានទៅទទួលបានមេដាយមាស ស្រៀងវីរៈបានឆ្លងការប្រកួតស្វិតស្វាញដោយការប្រកួតដំបូងគេអង្គុយរង់ចាំ ការប្រកួតទី២ បានយកឈ្នះកីឡាករឥណ្ឌូនេស៊ី និងប្រកួតចុងក្រោយយកឈ្នះកីឡាករម៉ាឡេស៊ី៕
ដោយ៖រ៉ូហ្សា

អត្ថបទដែលជាប់ទាក់ទង