ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចុះឈ្មោះស៊ីហ្គេម នៅវៀតណាម ត្រូវបានពន្យារ

47

ភ្នំពេញ៖ក្នុងខណៈដែលម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១គឺវៀតណាមដែលប្រកាសបិទបញ្ជីការចុះឈ្មោះកីឡាករកីឡាការិនីត្រឹមថ្ងៃទី៣១មីនានោះពេលនេះត្រូវបានពន្យាដល់ថ្ងៃទី៥មេសានេះហើយអាចនឹងពន្យារដល់ថ្ងៃទី១២មេសាគឺរយៈពេលមួយខែទៀតមុនស៊ីហ្គេមមក
ដល់ ។

ពេលនេះមានប្រទេស ចំនួន៥ហើយដែលបានបញ្ជូនឯកសារសមាជិកភាពពេញលេញ ទៅគណៈកម្មការរៀបចំស៊ីហ្គេមលើកទី៣១។៥ប្រទេសផ្សេងទៀតមិនទាន់បានបញ្ជូនបញ្ជីចុះឈ្មោះលម្អិតនៅឡើយទេហើយម្ចាស់ផ្ទះវៀតណាមបានយល់ព្រមពន្យារពេលបន្តទៀតត្បិត
បញ្ជីចុះឈ្មោះត្រូវបានបិទតាំងពីថ្ងៃទី៣១ ខែមីនា។

យោងតាមព័ត៌មានពីស៊ីហ្គេម លើកទី៣១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ប្រទេសទាំង១១ ត្រូវបានគេរំពឹងថាចុះឈ្មោះប្រតិភូចូលរួមចំនួន៧,៣០០នាក់ដែលក្នុងនោះមានអត្តពលិកប្រមាណ ៣,៦០០នាក់។

យ៉ាងណាមិញប្រទេសមួយចំនួនបានស្នើសុំដល់ម្ចាស់ផ្ទះវៀតណាមឲ្យពន្យាររយៈពេលនៃការចុះឈ្មោះ ដើម្បីពួកគេអាចបន្តបន្ថែមឈ្មោះអ្នកចូលរួមទៅក្នុងបញ្ជី។
គេដឹងថា ជាទូទៅថានឹងមានអត្តពលិកជាមធ្យមពី ៦,០០០ ទៅ ៧,០០០នាក់ ចូលរួមប្រកួតក្នុងស៊ីហ្គេមនីមួយៗប៉ុន្តែចំនួនដែលបានចុះឈ្មោះមកទល់ពេលនេះនៅក្នុងស៊ីហ្គេម លើកទី៣១ មានអត្តពលិកត្រឹមតែ ៣,៦០០នាក់ប៉ុណ្ណោះ។

ពេលនេះក្រៅពីម្ចាស់ផ្ទះមានប្រទេសចំនួន៣បានប្រកាសចំនួនអត្តពលិកចូលរួមស៊ីហ្គេម វៀតណាម ២០២២ ជាផ្លូវការ ក្នុងនោះរួមមាន ហ្វីលីពីន នឹងបញ្ជូនអត្តពលិកចំនួន ៦៥៦នាក់ ចូលរួមប្រកួតលើប្រភេទកីឡាចំនួន៣៩ ក្នុងចំណោម ៤០ប្រភេទកីឡា, ម៉ាឡេស៊ី ប្រកាសថាមានអត្តពលិកចំនួន ៦១២នាក់ ចូលរួមស៊ីហ្គេម នៅវៀតណាម លើប្រភេទកីឡាចំនួន៣៧ ក្នុងចំណោម ៤០ប្រភេទកីឡា និងថ្មីៗនេះ ឥណ្ឌូនេស៊ី មានអត្តពលិកចំនួន ៤៧៦នាក់ ចូលរួមប្រកួត ៣២ប្រភេទកីឡា៕

អត្ថបទដែលជាប់ទាក់ទង