ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បុក្កតោ នឹងមានមុខ ក្នុងស៊ីហ្គេមឆ្នាំ២០២៣

110

ភ្នំពេញ៖សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣កម្ពុជាត្រៀមដាក់កីឡាចំនួន៤០ប្រភេទឲ្យប្រកួតដែលក្នុងនោះមានប្រភេទកីឡាគុនល្បុក្កតោដែលជាក្បាច់គុនពីដូនតាឲ្យប្រកួតទៀតផងតែអ្វីៗក៏ត្រូវរង់ចាំការអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF)ជាមុនសិន ។

ចំនួនខាងលើនេះគឺជាចំនួនកីឡាច្រើនជាងគេបំផុតត្រូវបានដាក់ឲ្យប្រកួតប្រជែងក្នុងនាមជាប្រទេសដែលធ្វើជាម្ចាស់ផ្ទះជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៧ មក។

ប្រ៊ុយណេ បានដាក់បញ្ចូលកីឡាចំនួន ២១ប្រភេទ, វៀតណាម ៣២ប្រភេទ និងឡាវ ២៩ប្រភេទ នៅពេលប្រទេសទាំងនេះធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូង ។
សម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងនោះចំនួនប្រភេទកីឡាអាច
នឹងមានការកើនឡើងនៃចំនួនកីឡា ប្រសិនបើសំណើសម្រាប់ប្រភេទកីឡាផ្សេងទៀតដូចជា បញ្ចសីលា (Pencak Silat) របស់ឥណ្ឌូនេស៊ី ត្រូវបានទទួលយកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា SEAGF ដែលរំពឹងថានឹងធ្វើឡើងនៅខែមិថុនាឆ្នាំនេះ នៅរាជធានីភ្នំពេញ។
ជាបទដ្ឋានកីឡាកាតព្វកិច្ចដែលរួមមានអត្តពលកម្មនិងកីឡាក្នុងទឹកនឹងស្ថិតនៅប្រភេទកីឡាចំណាត់ថ្នាក់ទី១ ដែលបានបញ្ជាក់សម្រាប់ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។ ខណៈវៀតណាម បានដកចេញកីឡាបាល់ទឹក (Water Polo) ពីវិញ្ញាសាកីឡាក្នុងទឹក នៅទីក្រុងហាណូយមុននឹងកីឡានេះ នឹងត្រឡប់មកវិញពេលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនោះ។

កីឡាចំនួន២៨ប្រភេទត្រូវបានសម្រេចនៅក្នុងប្រភេទកីឡាចំណាត់ថ្នាក់ទី២ដែលនឹងឃើញមានការរួមបញ្ចូលគ្នានៃប្រភេទកីឡាអូឡាំពិក កីឡាអាស៊ី និងកីឡាប្រពៃណី។កីឡាអុក នឹងឃើញការដាក់បញ្ចូលទម្រង់៣ ដែលរួមមានអុកចត្រង្គ និងអុកចិន។ ដូចគ្នានេះដែរ សម្រាប់អ្នកគាំទ្រនៃការប្រកួតពហុវិញ្ញាសា ពោលគឺកីឡាទ្រីយ៉ាត្លុងដែលមានវិញ្ញាសាឌូអាត្លុង ក៏ដូចជាវិញ្ញាសាអាគ័រត្លុងត្រូវបានរួមបញ្ចូលផងដែរ។ខណៈពេលនឹងមិនមានការប្រណាំងកង់ក្នុងសាល (velodrome) តែសម្រាប់វិញ្ញាសាកង់គួក និងវិញ្ញាសាកង់ភ្នំ ត្រូវបានដាក់បញ្ចូល។ ប្រភេទកីឡាកាយសម្ព័ន្ធ ទាំងវិញ្ញាសា Aerobic និង Artistic ត្រូវបានដាក់ចូលឲ្យប្រកួត ប៉ុន្តែមិនមានវិញ្ញាសា Rhythmic Gymnastics នោះទេ។

ក្នុងប្រភេទកីឡាចំណាត់ថ្នាក់ទី៣(ដែលត្រូវបានស្គាល់ថាជាកីឡាក្នុងតំបន់និងកីឡាប្រពែណី)កីឡាអេឡិចត្រូនិកដ៏ពេញនិយម និងកំពុងកើនឡើងយ៉ាងឆាប់រហ័សនឹងមានមុខជាមួយកីឡាម៉ូតូទឹក ដោយត្រូវបានបន្ថែមក្រៅពីកីឡាគុនល្បុក្កតោ។ កីឡាគុនកូរ៉េ (Martial Arts Korea) ក៏នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងស៊ីហ្គេមផងដែរ។
មានកីឡាជាច្រើនប្រភេទដែលរួមមាន កីឡាគ្រីកឃីត (Cricket), ជិះសេះ, បញ្ចសិលា, កីឡាឧបសគ្គ មិនត្រូវបានដាក់បញ្ចូលទេ ហើយនឹងត្រូវរង់ចាំការប្រជុំលើកក្រោយ។

នៅក្នុងកិច្ចប្រជុំនេះក៏បានបញ្ជាក់ផងដែរនូវប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៧ និងឆ្នាំ២០២៩ប៉ុន្តែទន្ទឹមនឹងនេះដែរ មិនមានការសម្រេចណាមួយត្រូវបានធ្វើឡើងលើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៧និងឆ្នាំ២០២៩នោះទេ។

ការសម្រេចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកក្រោយ។
កីឡាដែលត្រូវបានប្រកាសដាក់ឲ្យប្រកួតរួមមាន៖
ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)។

ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. វាយសី, ៤. បាល់បោះ (៥នាក់ម្ខាង និង៣នាក់ម្ខាង), ៥. ប្រដាល់សកល, ៦. ប៊ីយ៉ា ស្នូកឃ័រ, ៧. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ៨. ទូកកានូ និងរ៉ូអ៊ីង (រួមបញ្ជូលទូកប្រពៃណី), ៩. អុក (អុកចត្រង្គ, អុកប្រចាំតំបន់, អុកចិន), ១០. កីឡារាំ, ១១. គុនដាវ, ១២. បាល់ទាត់, ១៣. វាយកូនហ្គោល, ១៤. កាយសម្ព័ន្ធ (Aerobic and Artistic), ១៥. ហុកគី (រួមបញ្ចូលក្នុងសាល), ១៦. យូដូ, ១៧. ការ៉ាតេ, ១៨. គុនមួយ(ប្រដាល់សេរី), ១៩. ប៉េតង់, ២០. ទូកក្ដោង, ២១. សីដក់ (រួមបញ្ជូលសីឈិនឡុន), ២២. សូហ្វតេន្នីស, ២៣. វាយកូនបាល់, ២៤. វាយកូនឃ្លីលើតុ, ២៥. តេក្វាន់ដូ WT, ២៦. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), ២៧. បាល់ទះ, ២៨. ចំបាប់, ២៩. លើកទម្ងន់, ៣០. វ៉ូស៊ូ។
ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ៣១. កីឡា Arnis (គុនដំបងរបស់ហ្វីលីពីន), ៣២. កាយវប្បកម្ម, ៣៣. កីឡាអេឡិចត្រូនិក, ៣៤. កីឡា Floorball, ៣៥. ជឺជីតស៊ូ, ៣៦. ម៉ូតូទឹក, ៣៧. ឃីកបុកស៊ីង, ៣៨. គុនល្បុក្កតោ, ៣៩. វ៉ូវីណាម, ៤០. យុទ្ធគុនចម្រុះកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង