ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមទី៣១៖ បាល់ទះលើក្ដារកម្ពុជា ស្ថិតនៅជាក្រុមម្ចាស់ មេដាយប្រាក់និងសំរិទ្ធ

51

ភ្នំពេញ៖សម្រាប់ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមដែលនឹងធ្វើនៅខែក្រោយនេះបានចាប់ឆ្នោតជ្រើសរើសពូលរួចរាល់ហើយកាលពីពេលថ្មីៗនេះ ។

កម្ពុជាស្ថិតនៅពូល B ជាមួយប្រទេសថៃ និង ហ្វីលីពីន។ ប្រទេសទាំង២នេះគឺជាមហា
អំណាចបាល់ទះនៃតំបន់អាស៊ីអាគ្នេយ៍ ។កាលពីស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វី
លីពីននោះគឺប្រទេសនេះប្រជែងបានមេដាយប្រាក់ក្នុងខណៈដែលប្រទេសថៃប្រជែងបានមេ
ដាយសំរិទ្ធដែរនោះ ។

ប្រទេសថៃ និងហ្វីលីពីនគឺជាប្រទេសដែលមានរៀបចំឲ្យមានការប្រកួតលីគ(LEAQUE)
ច្បាស់លាស់រួមជាមួយនឹងមានការប្រកួតច្រើនជាពិសេសការប្រកួតជាលក្ខណៈអនហតរជាតិតែម្ដង ។សម្រាប់ហ្វីលីពីនវិញកំពុងតែមានកីឡាករចំនួន២រូបកំពុងតែលេងក្នុងលីគអាជីពនៅ
ឯប្រទេសជប៉ុន ។

បាល់ទះកម្ពុជាទោះបីពេលនេះគេមើលឃើញជាទូទៅថាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែនតែប្រទេសគេក៏កាន់តែមានការរីកចម្រើនខ្លាំងដែរ ។កម្ពុជាមានការប្រកួត
តិចតួចនិងមានលីគមិនច្បាស់លាស់ ។មួយរយៈនេះកីឡាករកម្ពុជាមួយចំនួនកំពុងតែមាន
របួសហើយបើនិយាយពីលីគរបស់កម្ពុជាគឺគឺមានតែលីគដែលលេងម្ខាង៤នាក់ខុសពីស្ដង់ដារសាកល ។
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍បាល់ទះលើក្ដារនៅស៊ីហ្គេមនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅទឹកដីប្រទេសវៀតណាម ហើយការប្រកួតនេះ មានពីរពូល ដោយពូល A មានប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា ចំពោះ ពូល B ជាមួយថៃ និងហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង