ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជម្រើសជាតិកង់ហាត់ ទាំងចូលឆ្នាំខ្មែរដោយ មានជំនឿចិត្តលើស៊ីហ្គេមខែក្រោយ

53

ភ្នំពេញ៖ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ក្រុមជម្រើសជាតិកីឡាទោចក្រយានមិនសម្រាកដែរដោយសារតែមានជំនឿចិត្តថានឹងដណ្តើមបានលទ្ធផលល្អពីស៊ីហ្គេមនៅប្រទេសវៀតណាមពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ខាងមុខនេះ។
នេះជាការលើកឡើងរបស់លោកនូ ចំរើនដែលជាអគ្គលេខាធិការសហព័ន្ធកីឡាទោច
ក្រយានកម្ពុជា។

លោកបានបង្ហាញក្តីសង្ឃឹមថាជាមួយនឹងការប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មនេះក្រុមកង់ជម្រើសជាតិកម្ពុជានឹងអាចធ្វើបានល្អក្នុងការប្រជែងក្នុងកម្រិតមេដាយណាមួយលើវិញ្ញាសាកង់ភ្នំនិងវិញ្ញាសាកង់គួកខណៈសហព័ន្ធក៏មានរំពឹងដែរលើកីឡាករកូនខ្មែរអាមេ
រិកម្នាក់ ដែលនឹងចូលរួមប្រកួតស៊ីហ្គេម ២០២២។

លោកអគ្គលេខាធិការរូបនេះបន្ថែមថាប្រសិនបើក្រុមកង់កម្ពុជាមិនអាចឈានដល់
កម្រិតមេដាយយ៉ាងហោចណាស់ក៏លោកជឿជាក់ថាតាមរយៈការប្រឹងប្រែងនេះនឹងអាចដណ្តើមបានលទ្ធផលល្អជាងស៊ីហ្គេមមុនៗ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

យោងតាមបញ្ជីផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីហង់ជួន ណារ៉ុនបានបង្ហាញបញ្ជីផ្លូវការនូវចំនួនក្រុមជម្រើស
ជាតិកង់មានចំនួន៩នាក់ក្នុងនោះកីឡាករ៧នាក់ដោយប្រកួតលើ៧វិញ្ញាសាក្នុងនោះកង់ភ្នំបុ
រស ២នាក់, កង់ភ្នំនារី ២នាក់, កង់ភ្នំបណ្តាក់បុរស-នារី ៤នាក់និងវិញ្ញាសា៣ទៀតផ្នែកកង់គួក។

កម្ពុជាបានប្រកាសចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ទ្រង់ទ្រាយធំជាងពេលណាៗទាំងអស់ ដោយត្រៀមប្រតិភូ អត្តពលិកសរុបចំនួន ៥៥០នាក់ រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ ក្នុងនោះកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់។ ជាមួយគ្នានោះដែរ ក៏មានគ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យ ចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៦នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២១នាក់ និង CADA ចំនួន ៤នាក់។ ចំពោះប្រភេទកីឡា គឺកម្ពុជាបានត្រៀមចូលរួមចំនួនទាំង ៣៣ប្រភេទកីឡា៕

អត្ថបទដែលជាប់ទាក់ទង