ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនាង សូរិទ្ធិយ៉ា ទទួលការអញ្ជើញ ជាមន្ត្រីស៊ីហ្គេមទី៣១នៅវៀតណាម

64

ភ្នំពេញ៖លោក នាង សូរិទ្ធិយ៉ាជាមន្រ្តីគណ:កម្មការរៀបចំការប្រកួត របស់សហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានកោះហៅអញ្ជើញចូលរួមជាមន្រ្តីគណ:កម្មការអន្តរជាតិ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SAE GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្តាលខែឧសភាខាងមុខនេះ ឆ្នាំ២០២២ ។

អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បាននិយាយថា នេះក៏ជាលើកទី២ហើយ ដែលលោក នាង សូរិទ្ធិយ៉ា ត្រូវអញ្ជើញចូលរួមជាមន្រ្តីគណ:កម្មការ អន្តរជាតិដោយសហព័ន្ធខ្មែរកីឡាហែលទឹកមានមន្រ្តីគណ:កម្មការអន្តរជាតិចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួតកីឡាSAEGAMESបន្ទាប់ពីស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន
កាលពីឆ្នាំ២០១៩មកនោះ ។

សព្វថ្ងៃនេះសហព័ន្ធកំពុងបន្តបើកវគ្គបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួនជាច្រើនខេត្តរួមមានខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិ មរតកតេជោ មន្ត្រីសហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីពួកគាត់ឈាន ដល់កមិ្រតមន្រ្តីគណ:កម្មការអន្តរជាតិ ។

លោកបានបន្តថាវគ្គទាំងនេះធ្វើឡើងក្នុងគោលបំណងចង់ពង្រឹងសមត្ថភាពចំណេះដឹងរបស់មន្រ្តីគណៈកម្មការទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹកជាមួយនឹងលោកគ្រូ
ឧទ្ទេសដែលមានបទពិសោធន៍និងជាមន្រ្តីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយ សហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។

ចំណេះដឹងទាំងនេះ យកមក ដើម្បីចែករម្លែកបង្ហាត់បង្រៀន នូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗដែលសហព័ន្ធអន្តរជាតិតែងតែកែប្រែជារៀងរាល់ឆ្នាំជូនទៅដល់សិក្ខាកាមទាំងអស់ បានសិក្សាស្វែង យល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួន ចូលរួមដឹកនាំ ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡា SAE GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង