ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤

42

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ច ក្រៅប្រព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញំ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងឈ្លាសវរបស់ សម្ដេចអគ្គមហាឆសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រគន្លឹះ ក្នុងការកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាបានភាពសុំសហគមន៍និងការរស់នៅតាមបែបគន្លងប្រក្រតី ភាពថ្មី និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងវីដ-១៩ក្នុងក្របខណ្ឌរាជធានីភ្នំពេញនឹងសហការ ជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដើម្បីបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ជូនដល់បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះ ក្រុមគ្រូពេទ្យកងយោធពល់ខេមរភូមិន្ទនៃក្រសួងការពារជាតិនឹង ទទួលបន្ទុក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំនួន ៩ រួមមាន ៖ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ទៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសាមីទាំង ៩ ខាងលើ។ ទន្ទឹមនេះ បងប្អូន កម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចបន្តអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជាមួយ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ផងដែរ។

ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូម បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ដោយឥតគិតថ្លៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់ កិច្ចសហការខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង