ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ ជូនប្រជាពលរដ្ឋកម្មករ កម្មការិនី ដល់លំនៅដ្ឋាន

32

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំប្រជុំស្ដីពីការផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសទី១ ដល់ដូសទី៤ ជូនប្រជាពលរដ្ឋកម្មករ កម្មការិនី ដល់លំនៅដ្ឋាន និងទីកន្លែងស្នាក់នៅ របស់ប្រជាពលរដ្ឋកម្មករ-កម្មការិនី តាមបណ្តាភូមិទាំង៩៣ ភូមិ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងកម្មវិធីនោះក៏មានការចូលរួមពី លោកនាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គម ព្រមទាំងលោកចៅសង្កាត់ទាំង៧សង្កាត់ ៕

អត្ថបទដែលជាប់ទាក់ទង