ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចាប់ផ្ដើម ពង្រឹងសមត្ថភាពកីឡាគ្រីឃីត

38

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានសមាគមកីឡាគ្រីឃីតកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រកួតកីឡាគ្រីឃីតនៅ ថ្ងៃទី២ឧសភានេះ ។
ជាមួយនឹងការចូលរួមនេះឯកឧត្តមមានប្រសាសន៍ថាការប្រកួតជាមិត្តភាពអន្តរជាតិ
លើកនេះគឺជាការបង្ហាញពីសកម្មភាពខ្លាំងក្លានិងបង្ហាញពីសក្ដានុពលនៃកីឡានេះនៅក្នុង
ប្រទេសកម្ពុជា ។
ប្រភេទកីឡានេះត្រូវបានកម្ពុជាដាក់បម្រុងនៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជា
ម្ចាស់ផ្ទះរួចហើយ ។

លោកប្រធានសមាគមបានបន្តថា នាខែក្រោយនេះ នឹងមានការកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយលើកទី២យើងនឹងពិនិត្យមើលការជួបឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសដែលស្នើសុំដាក់បញ្ជូលការប្រកួតកីឡា SEA GAMES 2023 ដល់កីឡាគ្រីឃិតសម្រាប់កម្ពុជា ក្នុងការរៀបចំ ក្នុងនាមម្ចាស់ផ្ទះ ប្រសិនបើមាន៧ប្រទេស សុំយើងពិបាកនឹងបដិសេធណាស់ ។ ដូច្នេះយើងត្រូវពង្រឹង សមត្ថភាពកីឡាករគ្រីឃិតកម្ពុជា ឲ្យកាន់ខ្លាំងក្លាពីមួយថ្ងៃ ទៅមួយថ្ងៃ ដើម្បីចូលរួមរួចជាស្រេចហើយ ។

ឯកឧត្តមប្រធានសមាគមអះអាងថាបន្តិចទៀតកម្ពុជានឹងសាងសង់ទីលាន
សម្រាប់ហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដងដើម្បីក្រុមជម្រើសជាតិកម្ពុជា
បានហ្វឹកហាត់ជាមួយគ្នានេះសមាគមក៏បានទំនាក់ទំនងជាមួយកូនខ្មែរនៅក្រៅប្រទេសដែល
មានកម្រិតសមត្ថភាពបច្ចេកទេសលេងបានល្អនោះដើម្បីចូលរួមហ្វឹកហាត់នឹងលេងតំណាងឲ្យកម្ពុជានៅក្នុងការប្រកួតនានានៅក្រៅប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង