ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាពេលនេះ ដណ្ដើមបានមេដាយមាស មួយគ្រឿងហើយ

57

ភ្នំពេញ៖គិតត្រឹមម៉ោង១១កន្លះយប់ថ្ងៃទី១៣ឧសភាកម្ពុជាដណ្ដើមបានមេដាយចំនួន៨គ្រឿងហើយដែលក្នុងនោះមេដាយមាស១គ្រឿងមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ។

មេដាយមាសដណ្ដើមបានដោយអ្នកប្រដាល់ឃីកបុកស៊ីងទូចរ៉ាឆាន់មេដាយប្រាក់ដណ្ដើមបានដោយអ្នកប្រដាល់ឃីកបុកស៊ីងឈឿង ល្វៃ អ្នកប្រដាល់សាន រ៉ាគីម អ្នកប្រដាល់កាន់ ម៉េងហុង និងអ្នកប្រដាល់លន បញ្ញាដែលចាញ់គូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ។

សម្រាប់ប្រភេទកីឡាប៊ូលនិងប៉េតង់កីឡាករកម្ពុជាសុខ ចាន់មានដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសាវាយយកពិន្ទុឯកត្តជន
បុរសកីឡាការិនីប៊ូល និង ប៉េតង់អ៊ុក ស្រីមុំដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារីដែរ ។

ប្រភេទកីឡាវាយកូនឃ្លី លើតុវិញ្ញាសាប្រកួតជាក្រុមបុរសកម្ពុជាចាញ់ថៃ០ទល់៣ និងប្រកួតជាក្រុមនារីកម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម០ទល់៣ដែរ ។

អត្ថបទដែលជាប់ទាក់ទង