ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារបញ្ហាទម្ងន់ កីឡាការិនីជេសា ខាន់មិនបានប្រកួត ក្នុងស៊ីហ្គេមលើកនេះ

264

ភ្នំពេញ៖កីឡាការិនីជេសាខាន់ដែលជាម្ចាស់មេដាយមាស អាស៊ីឆ្នាំ ២០១៨ និងមេដាយមាស ស៊ីហ្គេមឆ្នាំ ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុតដោយសារតែលើសទម្ងន់កំណត់ដែលបានចុះឈ្មោះគឺ៤៨គីឡូក្រាមប៉ុន្តែកីឡាការិនីរូបនេះបានលើសទម្ងន់ ហេតុនេះកីឡា ការិនីជេសា ខាន់ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយនេះយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធJuitjutsuអន្តរជាតិនិងបទបញ្ជាបច្ចេកទេសរបស់ SEA Games( Technical handbook)។

នេះមិនមែនជារឿងគួរឲ្យសោកស្ដាយរបស់កីឡាការិនីដ៏ឆ្នើមរូបនេះឡើយតែវាជារឿងដែលប្រជាជនកម្ពុជាទាំងអស់
មានការសោកសកដាយព្រោះកីឡាការិនីរូបនេះជាគ្រាប់ពេជ្រ
ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រជែងយកមេដាយមាសជូនកម្ពុជា ។

គណកម្មាធិការជាតិអូឡាំពិកម្ពុជាសូមបងប្អូនជនរួមជាតិ យោគយល់និងអធ្យាស្រ័យខ្ពស់ហើយបន្តជំរុញនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីយើងបន្តទៀត។ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ នេះ ខណៈដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ជេសា ខាន់និង ម៉ាប់ សុខហួយ៕

អត្ថបទដែលជាប់ទាក់ទង