ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតបង្គ្រប់កិច្ចចុងក្រោយ កម្ពុជាស្មើម៉ាឡេស៊ី ២ទល់២

40

ភ្នំពេញ៖ថ្ងៃទី១៦ឧសភាម្សិលម៉ិញនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជាលេងស្មើជាមួយក្រុមម៉ាឡេស៊ី២ទល់២ ។

នេះជាការលេងបង្គ្រប់កិច្ចតែប៉ុណ្ណោះព្រោះក្រុមកម្ពុជាបន្ទាប់ពីលេងឈ្នះក្រុមឡាវ៤
ទល់១នោះលេងចាញ់ក្រុមថៃ០ទល់៥និងការប្រកួតចុងក្រោយនេះលេងស្មោះជាមួយក្រុមម៉ា
ឡេស៊ី២ទល់២ ។

ក្រុមកម្ពុជាបានបញ្ចប់បេសកកម្មនៅស៊ីហ្គេមហើយដោយមិនមានឧិកាស
ឡើងទៅលេងនៅវគ្គ៤ក្រុមចុងក្រោយនោះទេ ។
ក្នុងការប្រកួតនេះក្រុមកម្ពុជាបាននាំមុខមុននៅនាទី៤៥ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករជួន ចាន់ចាវដោយសារ តែកីឡាករម៉ាឡេស៊ីមានកំហុសក្នុងតំបន់១១ម៉ែត្រដោយសារបាល់ប៉ះដៃ ។

ចូលដល់តង់ទី២ក្រុមម៉ាឡេស៊ីចាប់ផ្ដើមវាយសម្រុកវិញយ៉ាងខ្លាំងព្រមទាំងមានឧិកាសទាត់បាល់ពិន័យ១១ម៉ែត្រវិញនីនាទី៥១ ។កីឡាករលេខ០ម៉ាឡេស៊ីឈ្មោះMohamad Fayyadh
ទាត់បាល់ពិន័យនេះបញ្ចូលទីកម្ពុជាបានសម្រេចធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១ ។
មកដល់នាទីទី៦២កីឡាករណារ៉ុងកក្កដារបស់កម្ពុជាបានរកបាល់មួយគ្រាប់ឲ្យក្រុម
ធ្វើឲ្យកម្ពុជា នាំមុខម៉ាឡេស៊ីជាថ្មីក្នុងលទ្ធផល ២ទល់១ ដោយស៊ុតបញ្ចូលទីបានសម្រេច។ ប៉ុន្តែ៦នាទីបន្ទាប់គឺនាទី៦៨ ម៉ាឡេស៊ីយកស្មើបានវិញដែលទាត់បញ្ជុលទីដោយកីឡាករ Mohamad Fayyadh ដដែល។
ក្រុមទាំងពីរបានព្យាយាមសម្រុកគ្នាទៅវិញទៅមកតែស៊ុតមិនបានសម្រេចហើយនៅ
ចុងបញ្ចប់ក្រុមទាំងពីរបញ្ចប់ត្រឹមលទ្ធផល២ទល់២។ទោះបីស្មើកម្ពុជាក៏ពិតមែនតែក្រុមម៉ាឡេស៊ីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។

ក្រុមយុវជនម៉ាឡេស៊ីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របើទោះស្មើកម្ពុជាក៏ដោយ។ ចំណែកក្រុមយុវជនកម្ពុជាវិញបានធ្លាក់ត្រឹមវគ្គនេះពោលគឺមាន៤ពិន្ទុក្រោយបញ្ចប់ការប្រកួតចំនួន៤លើកក្នុងនោះឈ្នះឡាវ ៤ទល់១, ស្មើម៉ាឡេស៊ី ២ទល់២, ចាញ់ថៃ ០ទល់៥ និងចាញ់សិង្ហបុរី១ទល់០។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជាបាននិយាយថាសម្រាប់ស៊ីហ្គេមឆ្នាំក្រោយយើងត្រូវតែពង្រឹងកាយសម្បទាហើយមួយទៀតគឺយើងត្រូវតែរកគ្រាប់បាល់។

យើងត្រូវតែបង្កើនគុណភាពនៅក្នុងការបញ្ចប់ទី។ដូច្នេះហើយទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវពង្រឹងនៅស៊ីហ្គេមបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង