ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះ កម្ពុជារកបានមេដាយមាស ២គ្រឿងបន្ថែមទៀត

173

ភ្នំពេញ៖នាថ្ងៃទី១៩ឧសភាម្សិលម៉ិញនេះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកីឡាករ កីឡា
ការិនីកម្ពុជារកបានមេដាយមាសចំនួន២គ្រឿងបន្ថែមទៀតលើប្រភេទកីឡាចំបាប់ និង ប៉េតង់ ។
ប្រភេទកីឡាប៉េតង់វីញ្ញាសា៣នាក់ទល់៣នាក់នារីកីឡាការិនីអ៊ុន ស្រីយ៉ា ស្រ៊ាង សុរ៉ាឃីម ឃួន យ៉ារី និងឌួង ឌីណា(ម្នាក់ជាកីឡាការិនីបម្រុង)បានយកឈ្នះលើកីឡាការិនី
វៀតណាមក្នុងពិន្ទុ១៣ទល់១១ ។ជាមួយគ្នានេះវិញ្ញាសា៣នាក់ទល់៣នាក់បុរសដែលមានកី
ឡាករញ៉ែម បូរ៉ា ហេងថន សៀង វណ្ណា និងឃួន លីហ៊ររកបានត្រឹមមេដាយប្រាក់បន្ទាប់ពីប្រ
កួតចាញ់ថៃ១ទល់១៣ ។

ប្រភេទកីឡាចំបាប់វិញកីឡាករកម្ពុជាស៊ូបាលីទទួលបានមេដាយមាសបន្ទាប់យកឈ្នះ
កីឡាករឡាវ ១០ទល់០ នាវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម។ ជាមួយគ្នាផងដែរ ចំបាប់នេះ ក៏រកមេដាយប្រាក់ បាន១បន្ថែមដោយកីឡាករ ម៉ូ សារី ក្នុងវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម។ ក្នុងប្រភេទកីឡាដដែលនេះ កម្ពុជាក៏រកបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាករ ហេង វុទ្ធី ក្នុងវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម ជាមួយកីឡាករ សឿន សុភាស់ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥៧គីឡូក្រាម។
ចំពោះប្រភេទកីឡាវ៉ូវីណាមរកបានមេដាយចំនួន៣គ្រឿងរួមមានមេដាយប្រាក់១គ្រឿង
រកបានដោយកីឡាការិនីជុក សុម៉ាលីលើវិញ្ញាសាប្រតុទ្ធទម្ងន់៦៥គីឡូក្រាម ។កីឡាករអេ អាំ
ម៉ារីនភូថងទទួលបានមេដាយសំរិទ្ធក្រោយពីប្រកួតចាញ៉ឡាវវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម ។មេដាយសំរិទ្ធ១គ្រឿងទៀតរកបានដោយវិញ្ញាសាគុនដាវនារីជា
គូ ។
ប្រភេទកីឡាតេក្វានដូWT(World Taekwondo)រកបានមេដាតសំរិទ្ធមួយគ្រឿងដោយកី
ឡាការិនីថិប កាសាន់ទ្រីនីកូលលើវិញ្ញាសាប្រយុទ្ធទម្ងន់៦២គីឡូក្រាម ។មេដាយសំរិទ្ធ៣
គ្រឿងទៀតរកបានដោយកីឡាករ កីឡាការិនីការាតេដែលមានកីឡាការិនីលីម សុខវិច្ឆិកា
ទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាការិនីវណ្ណ សូដានីហេន ទម្ងន់៦៨គីឡូក្រាម និង កីឡាករជូន
មីឡាតម៉ាដាសទម្ងន់ក្រោម៧៥គីឡូក្រាម ។

មេដាយសំរិទ្ធមួយយទៀតគឺកីឡាការិនី អ៊ឹង នួន បានឈ្នះមេដាយសំរឹទ្ធ លើកីឡាយូដូ វិញ្ញាសានារីទម្ងន់ ក្រោម ៦៣គីឡូក្រាម។
កីឡាប្រដាល់សកល រកបានសំរឹទ្ធ១គ្រឿង ដោយកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតចាញ់កីឡាករ ទីម័រ ដោយសន្លប់នៅក្នុងទឹកទី២ លើវិញ្ញាសាទម្ងន់ ៧៥គីឡូក្រាម។ កីឡាការិនី វី ស្រីស្រស់ ក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នា ក្រោយចាញ់ថៃ ក្នុងវិញ្ញាសា ទម្ងន់ ៥៧គីឡូក្រាម។

គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។
មេដាយមាស ៦គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង។
សម្រាប់មេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង កីឡាវ៉ូវីណាម ២គ្រឿង និងកីឡាចំបាប់ ១គ្រឿង។
មេដាយសំរឹទ្ធ ២៥គ្រឿង មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាវ៉ូវីណាម ៣គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ២គ្រឿង និងកីឡាយូដូ ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង