ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការកើនឡើងនៃមេដាយ របស់កម្ពុជានៅ ស៊ីហ្គេមលើកនេះ គឺជាយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣

210

ភ្នំពេញ៖ស៊ីហ្គេមលើកទី៣១ដែលកំពុងតែធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាមពេលនេះនៅមិនទាន់បញ្ចប់នៅឡើយទេតែចំនួនមេដាយដែលកម្ពុជាទទួលបានលើសពីចំនួនមេដាយដែលកម្ពុជាប្រជែងបានកាលពីស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ។
ផ្អែកតាមតារាងមេដាយជាផ្លូវការរបស់ស៊ីហ្គេមពេលនេះកម្ពុជាមានមេដាយមាសចំនួន៧គ្រឿង ប្រាក់ចំនួន៩គ្រឿង និងសំរិទ្ធចំនួន២៤គ្រឿងសរុប៤០គ្រឿង ។

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ស៊ីហ្គេមធ្វើការកត់សម្គាល់ថាកាលស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩កម្ពុជារកបានមេដាយមាសតែ៤គ្រឿងប៉ុណ្ណោះតែពេលនេះពេលនេះកម្ពុជារកបានមេដាយមាសលើសពីលើកមុនហើយ ។ការប្រកួតនៅសល់៣ថ្ងៃទៀតដែលនេះក៏ជាក្ដីសង្ឃឹមរបស់កម្ពុជាក្នុងការស្វែងរកមេដាយបន្ថែម ។

អ្វីដែលកង់សម្គាល់នៅស៊ីហ្គេមលើកនេះគឺកម្ពុជាបានផ្ដោតទៅលើយុទ្ធសាស្រ្តក្នុងការ
ស្វែងរកមេដាយឲ្យបានច្រើនជាងមុនហើយក៏ជាការជម្រុញលើកទឹកចិត្តដល់កីឡាករ កីឡា
ការិនីរបស់យើងឲ្យប្រឹងប្រែងធ្វើយ៉ាងណាបង្កើនចំនួនមេដាយដើម្បីឈានឥ្យដល់គោលដៅនា
ឆ្នាំ២០២៣ទៅតាមអ្វីដែលយើងចង់បាន ។
ការកំណត់នៅក្នុងការរៀបចំនេះយើងត្រូវធ្វើទៅតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម
បណ្ឌិតថោង ខុនដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានដាក់ចេញនូវកំ
ណត់ត្រានៃការរៀបចំសន្ទស្សន៍មេដាយសម្រាប់ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ចំរើន បន្តថា នៅក្នុងការរៀបចំស៊ីហ្គេម២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានរៀបចំនូវយុទ្ធសាស្ត្រជាច្រើន ហើយដាក់ឲ្យអនុវត្តនូវផែនការ A ផែនការ B ក្នុងលក្ខណៈបច្ចេកទេស ក៏ដូចជាការរៀបចំឲ្យបានល្អប្រសើរ។

ការរៀបចំរបស់យើងយើងមានគោលដៅស្វែងរកឧត្តមភាពនៅលើបច្ចេកទេសឲ្យបានហេតុនេះដល់កម្រិតមួយដែលយើងអាចទទួលយកបានក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ដើម្បីឲ្យជោគជ័យនៅក្នុងការរៀបចំរបស់យើង។

ដើម្បីធ្វើយ៉ាងណាឲ្យស៊ីហ្គេមនៅវៀតណាមនេះឈានទៅដល់ស៊ីហ្គេមដែលអាចកំ
ណត់បាននូវយុទ្ធសាស្ត្ររបស់យើងគឺអាចយកមេដាយនៅក្នុងស៊ីហ្គេមនេះយកទៅធ្វើការវិ
ភាគនិងការស្វែងរកនូវចំនុចខ្លាំងនិងចំនុចខ្សោយរបស់យើងស្វែងរកនូវយុទ្ធសាស្ត្រថ្មីៗទៀតដើម្បីបំពេញបន្ថែមនូវការរៀបចំរបស់យើងនៅកម្ពុជា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង