ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាលនេះ គឺដើម្បីស្ដាប់របាយការណ៍ អំពីស្ថានភាព នៃការចុះឃោសនា រកសំលេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

183

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា-ខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន០៦ឃុំ ក្នុងស្រុកព្រៃនប់ ដោយមានសមាជិកសរុបចំនួន៣១០នាក់ ក្នុងនោះគណបក្សឃុំវាលរេញចំនួន៥៨នាក់ ឃុំសំរុងចំនួន៥៦នាក់ ឃុំព្រៃនប់ចំនួន៤២នាក់ ឃុំបឹងតាព្រហ្មចំនួន៥២នាក់ ឃុំអូរជ្រៅចំនួន ៤៧នាក់ និងឃុំអូរឧកញ៉ាហេងចំនួន៥៥នាក់។

ជំនួបសំណេះសំណាលនេះ គឺដើម្បីស្ដាប់របាយការណ៍អំពីស្ថានភាព នៃការចុះឃោសនារកសំលេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

អត្ថបទដែលជាប់ទាក់ទង