ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរ៖ ៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុសម្រេច បានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ដែលបានចូលរួមប្រែក្លាយមុខមាត់ ខេត្តឱ្យកាន់តែល្អប្រសើរឡើង

207

 

ព្រះសីហនុ ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំកន្លងទៅនេះ មន្ទីរសាធារ ណការនិងដឹកជញ្ជូនខេត្តព្រះ សីហនុ សម្រេចបានសមិទ្ធ ផលជាច្រើនគួរជាទីមោទនៈ ដែលបានចូលរួមប្រែក្លាយមុខមាត់ខេត្តឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសបានចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ។

លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌ មានរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា ៖ខេត្តព្រះសី ហនុគឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ដោយរាជរដ្ឋាភិបាលបានផ្តោតការវិនិយោគយ៉ាងសំខាន់មកលើភូមិសាស្ត្រខេត្តមួយនេះ តាម រយៈយន្តការគ្រប់វិស័យទាំង អស់ ដូច្នេះការអភិវឌ្ឍផ្លូវថ្នល់ ហេដ្ឋារចនាសម្ពន្ធ័នៅទូទាំងខេត្ត គឺសុទ្ធតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាប្រែក្លាយខេត្តដ៏មានសក្តានុពលនេះ ឱ្យមានភាពលេចធ្លោទាំងនៅក្នុងឆាកជាតិនិងអន្តរជាតិ ។

លោកបានបន្តទៀតថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ មន្ទីរសាធារណការខេត្តបានខិតខំប្រឹងប្រែងអនុវត្តន៍ផែន ការសំខាន់ៗដែលបានដាក់ ចេញឱ្យសម្រេចបានតាមការគ្រោងទុក ដោយបានអភិវឌ្ឍ ន៍ផ្លូវចំនួន៣៧ខ្សែក្នុងក្រុង ដែលមានប្រវែងសរុប៨៤ គីឡូម៉ែត្រ សាងសង់រង្វង់មូលចំនួន៣ទីតាំង សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ទីតាំង ដែលទីតាំងទី៣បាននិងកំពុងសាងសង់ , សាង់សង់ស្ថានីយបូមទឹកកង្វក់ចំនួន៤កន្លែង , អភិវឌ្ឍន៍ផ្លូវចំនួន១០ខ្សែប្រវែងសរុបជិត៦០គីឡូម៉ែត្រ (ផ្លូវ១០ខ្សែក្នុងក្រុងនិងផ្លូវខេត្ត១ខ្សែ ) ស្តារអូរប្រឡាយធម្មជាតិចំនួន៥ខ្សែប្រវែងសរុបជាង ២៧គីឡូម៉ែត្រ ស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ជាដើម ។

លោក បញ្ជាក់ ថា « លើសពីនេះយើងមានស្ថានីយចម្រោះទឹកកខ្វក់១៦ហិកតា ដែលជាស្ថានីយ៍បែបធម្មជាតិ ហើយយើងក៏បានពង្រឹងសមត្ថភាពចម្រោះទឹកកខ្វក់របស់យើងដើម្បីទទួលច្រោះ បានរហូត ដល់ប្រហែលជា ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយកាលពីមុននៅពេលដែលយើងមិនទាន់បានបន្ថែមវា ស្ថានីយច្រោះទឹកនេះអាចបានត្រឹមតែ៧,០០០ តែ ប៉ុណ្ណោះ គឺដោយសារតែកំណើនប្រជាពលរដ្ឋ ហើយដូចយើងឃើញហើយថា ខេត្តព្រះសីហនុមានការរីកលូត លាស់ខ្លាំងនៅក្នុងអំឡុងពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ ។ដូច្នេះការបញ្ចេញទឹកកខ្វក់នេះក៏មានច្រើនដែរ ។លោកបន្តថា៖នៅខេត្តនេះមានប្រព័ន្ធចម្រោះទឹកកខ្វក់ ១៦ហិកតារបស់ក្រសួងសាធារណការ ហើយនឹងប្រភេទប្រើប្រាស់ជាតិគីមីរបស់គណៈកម្មការឆ្នេរដែលលោកបានសាងសង់រួចហើយ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្ថានីយ៍ទាំងអស់នេះបម្រើឱ្យការច្រោះទឹកកខ្វក់ ដើម្បីធានាថា មិនឱ្យមានទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ហើយក្រៅពីនេះទៀត យើងមានស្ថានីយបូមទឹកកខ្វក់ ដោយទីតាំងខ្លះយើងដឹងហើយថាភូមិសាស្ត្រខេត្តព្រះសីហនុយើងគឺមានភ្នំ ដូច្នេះស្ថានីយយើងមានកន្លែងខ្លះមិនអាចហូរទៅតាមធម្មជាតិបានត្រឹមត្រូវទេ ដូច្នេះយើងត្រូវការមានស្ថានីយ៍បូម ជាក់ស្ដែងយើងមានស្ថានីយបូម៨ទីតាំង ដែលបម្រើការឱ្យការបូមទឹកកខ្វក់ ដើម្បីឆ្ពោះ ទៅអាង១៦ហិកតា ឬក៏ឆ្ពោះ ទៅស្ថានីយបូមទឹកកខ្វក់ដែលយើងបានរៀបចំ»។

លោកប្រធានមន្ទីរបានបន្ថែមទៀតថា ចំពោះគម្រោងថ្នាក់ ក្រោមជាតិ ក៏សម្រេចបានគម្រោងសាងសង់និងជួស ជុលផ្លូវចំនួន៤៤ខ្សែ ដែលមានប្រវែងសរុប៤៣គីឡូ ម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងជាផ្លូវ DBST ផងដែរ ដែលសមិទ្ធ ផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាន់បន្ថយភាពក្រីក្រ ប្រែក្លាយខេត្តព្រះសីហនុឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នាពេលអនាគត ៕

 

អត្ថបទដែលជាប់ទាក់ទង