ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណបក្សភ្លើងទៀន នៅខេត្តសៀមរាប ដែលហែក្បួនឃោសនាស្រែកថា «ជយោ! គណបក្សសង្គ្រោះជាតិ»

174

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណបក្សភ្លើងទៀន នៅខេត្តសៀមរាប ដែលហែក្បួនឃោសនាស្រែកថា «ជយោ! គណបក្សសង្គ្រោះជាតិ»។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានជាវីដេអូ ក្នុងសកម្មភាពហែក្បួនឃោសនា របស់គណបក្សភ្លើងទៀន នៅសង្កាត់ស្លក្រាម (០៦៥) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២ និង១០ នាទីរសៀល ដែលសកម្មជន ឬ អ្នកគាំទ្រគណបក្សភ្លើងទៀន បានស្រែកជ័យឃោសថា៖ «ជយោ! គណបក្សសង្គ្រោះជាតិ»។

គ.ជ.ប បានចាត់ទុកថា ខ្លឹមសារនេះ គឺកំពុងផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹងអតីត គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសាលដីកាលេខ ៣៤០ (ឆ)របស់តុលាការកំពូល និង ប្រកាសលេខ ៥៤០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការលុបគណបក្សសង្គ្រោះជាតិ ចេញពីគណបក្សនយោបាយ ព្រមទាំងពុំឆ្លើយតបនឹងមាត្រា ៦៧ និងផ្ទុយពីខ្លឹមសារមាត្រា ៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។

គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត ក៏បានជម្រាបលោកប្រធានគណបក្សភ្លើងទៀនខេត្តសៀមរាប ឲ្យធ្វើការណែនាំដល់សកម្មជន ឬ អ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ឱ្យបញ្ឈប់ការស្រែកជ័យឃោសផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹងអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងករណីសកម្មភាពនេះនៅតែបន្តគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត នឹង ចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង