ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបាល់ទះ បានមេដាយសំរិទ្ធស៊ីហ្គេម បាល់ទះនារីនឹង បង្កើតសម្រាប់ឆ្នាំ២០២៣

199

ភ្នំពេញ៖បន្ទាប់ពីបាល់ទះបុរសរបស់កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅវៀតណាមនោះសហព័ន្ធកីឡាបាល់ទះត្រៀមនឹងធ្វើតេស្ដជ្រើសរើសកីឡាការិនីសម្តាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

កីឡាបាល់ទះកម្ពុជា ទើបតែបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសាបុរសក្នុងសាល (ដោយទទួលបានមេដាយសំរឹទ្ធ) និងបាល់ទះឆ្នេរខ្សាច់(មិនទទួលបានមេដាយ)ប៉ុន្តែពុំមានក្រុមបាល់ទះនារីចូលរួមប្រកួតនោះទេ ខណៈការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានគ្រោងសម្រាប់វិញ្ញាសាបាល់ទះនារី ដើម្បីដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដង មួយនេះ។

កម្ពុជាបានរង់ចាំអស់រយៈពេលមិនក្រោម៣៩ឆ្នាំឡើយទើបស៊ីហ្គេមលើកនេះក្រុម
បាល់ទះកម្ពុជាដណ្ដើមបានមេដាយមកវិញ ។ប្រភេទកីឡាបាល់ទះ សម្រាប់វិញ្ញាសានារី ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកាលពីឆ្នាំ១៩៧៧មកប៉ុន្តែកម្ពុជាពុំដែលមានក្រុមបាល់ទះនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។សម្រាប់ឆ្នាំ២០២៣វាគឺជាលើកដំបូងដែល
បាល់ទះនារីកម្ពុជា បង្ហាញខ្លួននៅស៊ីហ្គេម។

កាលពីឆ្នាំ១៩៧០បាល់ទះនារីកម្ពុជា ធ្លាប់បានចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) ដោយទទួលបានមេដាយសំរឹទ្ធ។ កាលនោះមានកីឡាការិនី ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន ជាអ្នករួមចំណែក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក អាំង សិរីពិសិដ្ឋ បាននិយាយ ថា ការជ្រើសរើសកីឡាការិនីជាផែនការរបស់សហព័ន្ធសហព័ន្ធនឹងរៀបចំការជ្រើសរើសកីឡាការិនីដែលសព្វថ្ងៃនេះសហព័ន្ធមានប្រមាណជា៣០នាក់ហើយហេតុនេះសហព័ន្ធនឹងកោះហៅដើម្បីធ្វើតេស្ត ជាមួយនឹងគណៈកម្មការបច្ចេកទេសដើម្បីនឹងចូលជំរំហ្វឹកហាត់។

ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ វិញ្ញាសាបាល់ទះក្នុងសាលក្ដីឆ្នេរខ្សាច់ក្ដីគឺទាមទារឱ្យមានវិញ្ញាសាបាល់ទះនារីដែរនោះទើបយើងអាចមានសិទ្ធិដាក់វិញ្ញាសានេះទៅក្នុងការប្រកួតបាន។ដូច្នេះហើយសហព័ន្ធមិនព្រងើយកន្តើយទេ គឺនឹងរៀបចំឱ្យបានទាន់ពេលវេលាដើម្បីយកឱកាសដាក់វិញ្ញាសាកីឡាបាល់ទះនេះ នៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង