ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសម្ពោធបើកកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ជាមួយប្រទេសកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព

107

ភ្នំពេញ ៖ កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានសម្ពោធជាផ្លូវការ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។ ឯកអគ្គរាជទូត Pablo Kang បានអញ្ជើញបើកសម្ពោធកម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផេង សុវិជ្ជានោ រដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT និងឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋាភិបាលនិងឯកជននៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance។

កម្មវិធី P4I ផ្តល់ជំនួយជាង ១២០លានដុល្លារ ដើម្បីសហការជាមួយប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ព្រមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងវិស័យដឹកជញ្ជូន ថាមពល ភស្តុភាកម្ម និងទូរគមនាគមន៍ផងដែរ។
តាមរយៈ កម្មវិធី P4I អូស្ត្រាលីកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការវិនិយោគសាធារណៈលើ វិស័យដឹកជញ្ជូន ថាមពល និងទូរគមនាគមន៍។

អូស្ត្រាលីមានមោទនភាព ចំពោះភាពជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏យូរអង្វែងរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង