ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរិទ្ធ តាំងចិត្តព្យាបាល របួសជង្គង់ដើម្បីឆ្នាំ២០២៣

227

ភ្នំពេញ៖កីឡាករតេក្វាន់ដូWT(World Taekwondo)ឈុនសុខឡុងដែលមានរបួសជង្គង់
ក្នុងការប្រកួតនៅស៊ីហ្គេមលើកទី៣១នៅវៀតណាមបានតាំងចិត្តខិតខំព្យាបាលឲ្យបានជាសះស្បើយទាន់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាកររូបនេះនិយាយថាសម្រាប់ការតាំងចិត្តរបស់គេគឺស៊ីហ្គេម២០២៣ហេតុនេះគេត្រូវតែធ្វើឲ្យជើងខ្ញុំរឹងមាំជាងមុនហើយត្រូវតែបង្កើនការហ្វឹកហាត់ដោយស្នើសុំគ្រូទៅហ្វឹកហាត់នៅប្រទេសកូរ៉េដែលនៅទីនោះមានកីឡាករច្រើននិងមានការប្រកួតប្រជែងច្រើន។ហេតុនេះ គេអាចបង្កើនបច្ចេកទេសឬក៏កម្លាំងបានល្អ។បើខ្ញុំបានទៅហាត់ទីនោះរយៈពេលយូរស៊ីហ្គេម
២០២៣ រូបគេនឹងអាចយកមេដាយបាន។ ការតាំងចិត្តរបស់គេគឺ ឡើងវគ្គផ្ដាច់ព្រ័ត្រ។

កីឡាករ ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធ លើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងវិញ្ញាសាប្រយុទ្ធបុរស Kyorugi ទម្ងន់ក្រោម ៦៨គីឡូក្រាម បន្ទាប់ពីបានឆ្លងកាត់ការប្រកួត ២លើកដោយបានយកឈ្នះមីយ៉ាន់ម៉ានៅវគ្គ៨នាក់ដំបូងក្នុងលទ្ធផលពិន្ទុ២៩ទល់៩ហើយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុន្តែបានចាញ់ម្ចាស់ផ្ទះវៀតណាមដោយបានបោះបង់
ចោលការប្រកួតត្រឹមទឹកទី២ ដោយសារភ្លាត់ជង្គង់ក្រោយទាត់លើគូប្រកួត ដែលបណ្ដាលឲ្យរងរបួសដាច់សរសៃពួរជង្គង់ ខាងឆ្វេង។
បន្ទាប់ពីរងរបួសធ្ងន់កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវធ្វើការវះកាត់និងទទួលបានជោគជ័យ ប៉ុន្តែត្រូវសម្រាករយៈពេលយ៉ាងតិច ៦ខែទើបអាចត្រលប់មកហ្វឹកហាត់សារជាថ្មីបាន។

កីឡាកររូបនេះបានសម្ដែងការសោកស្ដាយដែលត្រូវបោះបង់ចោលការប្រកួតដោយសារបញ្ហារបួសខណៈរូបគេក៏បានបង្ហើបឲ្យដឹងផងដែរថាខ្លួនមានបញ្ហារបួសនៅជើងខាងស្ដាំមុនព្រឹត្តិការណ៍មកដល់និងការហ្វឹកហាត់ពេញលេញគឺបានប្រហែល៥ថ្ងៃទៅ១សប្ដាហ៍
ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យខ្វះខាតកម្លាំង។

គេនិយាយថាជើងរបស់ខ្ញុំមុននឹងទៅស៊ីហ្គេមមានបញ្ហាខាងស្ដាំមិនមែនខាងឆ្វេងឡើយ។ជើងនោះមានបញ្ហាភ្លាត់ជង្គង់ដូចគ្នាហើយនៅពេលប្រកួតរូបគេមិនអាចបង្ខំបានទេត្រូវតែវ៉ៃមួយៗ ប៉ុន្តែដោយសារតែឃើញពិន្ទុខ្ញុំចាញ់គេទឹកទីមួយហើយ ទឹកទី២ ទើបគេវ៉ៃប្ដូរ។
គ្រប់ក្បាច់គឺយើងត្រូវតែហ៊ានដេញហ៊ានវ៉ៃហេតុនេះស្នៀតមានប៉ុន្មានយើងត្រូវតែ
បញ្ចេញ ដល់ពេលភ្លាត់បែរជាភ្លាត់ដាច់សរសៃជើងឆ្វេងវិញ។ រយៈពេលមុនប្រកួតស៊ីហ្គេម ក៏រូបគេអត់បានហាត់ដិតដល់ដែរ ព្រោះថា ខ្ញុំមានបញ្ហារបួសជើងដែរ ខាងស្ដាំហ្នឹង។ ប៉ុន្តែទោះយ៉ាងម៉េចយើងត្រូវតែប្ដេជ្ញាដើម្បីមកប្រកួតយកមេដាយ គឺដឹងតែបានមេដាយហើយ ប៉ុន្តែលទ្ធផលយ៉ាងម៉េចគឺយើងអត់ដឹង ដោយគោលដៅរបស់យើងគឺយកមេដាយឲ្យបាន អ៊ីចឹងទោះហាត់បានតិច ឬបញ្ហាឈឺជើង ក៏គេផ្ដោតធ្វើម៉េចត្រូវតែបានមេដាយ។

បើទោះបីជាខកខានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសដោយសារបញ្ហារបួស ប៉ុន្តែកីឡាករ រូបនេះ តាំងចិត្តថា នឹងព្យាយាមព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ និងរឹងមាំ ដើម្បីឱកាសប្រជែងមេដាយក្នុងស៊ីហ្គេមបន្ទាប់ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផ្ទាល់ នៅឆ្នាំ២០២៣ ខាងមុខ។
ឈុន សុខឡុងចាប់ផ្ដើមហាត់តេក្វាន់ដូនៅឆ្នាំ២០១៥នាខេត្តបាត់ដំបងក្រោយពីហាត់
បានមួយនៅចុងឆ្នាំ២០១៥គេបានជាប់ឈ្មោះជាជម្រើសជាតិថ្នាលហើយគេមកភ្នំពេញហ្វឹក
ហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ឆ្នាំ២០១៧រូបគេបានជាប់ជាជម្រើសជាតិធំហើយសមត្ថភាពគេលេចធ្លោជាហេតុធ្វើឲ្យរូបគេមានឧិកាសចេញទៅចូលរួមស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅម៉ាឡេស៊ី។តែការចេញទៅប្រកួតនេះត្រូវបានខកខានពេលចេ្ទៅប្រកួតជើងឯកពិភពលោក
(World Championship)ឆ្នាំ២០១៧នៅកូរេខាងត្បូង ។

ឆ្នាំ២០២៨គេបានចេញទៅប្រកួតកីឡាអាស៊ី(ASIAN Games)នៅឥណ្ឌូនេស៊ីតែមិនបាន
ទទួលជោគជ័យឡើយ។ឆ្នាំ២០១៩គេបានចេញទៅចូលរួមស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនតែ
មិនបានមេដាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង