ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករបរទេស២រូបកំពុងតែប្រជែងគ្នាដណ្ដើមកៅអីTop-Scorersក្នុងលីគ

108


​ ភ្នំពេញ៖កីឡាករបរទេស២រូបកំពុងតែប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់អ្នកស៊ុតបាល់បញ្ចូលទីច្រើន
ជាងគេ(Top-Scorers) នៃលីគកំពូលកម្ពុជា ។
​ កីឡាករទាំង២រូបនោះគឺ Befolo Mbarga Jean Marie Privat មកពីក្លឹបអាស៊ីអឺរ៉ុប និងកីឡាករ Bisan George មកពីក្លឹបណាហ្គាវើល ដែលរកបាន ២២គ្រាប់ស្មើគ្នា ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២០ រួចមក ។
ចំពោះ Privat បានឡើងឈរលំដាប់កំពូលតារាង Top-Scorers ជាថ្មីវិញ បន្ទាប់ពីជួយក្រុមអាស៊ីអឺរ៉ុប យកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ៣ទល់២ ដោយរកបានតែម្នាក់ឯង ២គ្រាប់ ក្នុងប្រកួតនេះ ។
ចំពោះកីឡាករ Bisan George គឺរកបាន ១គ្រាប់ក្នុងការប្រកួតសប្ដាហ៍ទី២ដោយជួយណាហ្គាវើល ឲ្យឈ្នះក្រសួងការពារជាតិ២ទល់០ដែលលទ្ធផលនេះធ្វើឲ្យកីឡាករទាំងពីររកបានគ្រាប់បាល់បាន២២គ្រាប់ស្មើគ្នា ។

នេះជាការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ ២ប្រកួតចុងក្រោយ ពិសេសគឺកីឡាករ Bisan George ដែលមានភារកិច្ចជួយក្រុមរក្សាកៅអីកំពូលតារាង ដើម្បីប្រជែងតំណែងជើងឯក ។ ចំណែក Privat ក៏មិនទាន់សង្ឃឹមថាទទួលបានស្បែកជើងមាសនោះដែរ ដោយសារក្រុមនីមួយៗ សុទ្ធតែសល់ ២ប្រកួតក្នុងដៃ ដូចគ្នាហេតុនេះការបង្កើនឱកាសស្វែងរកគ្រាប់បន្ថែមរៀងៗខ្លួនគឺជារឿងសំខាន់ណាស់៕
៕ ។

អត្ថបទដែលជាប់ទាក់ទង