ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារី រ៉ន ចាន់ឌីន កំពុងចាប់អារម្មណ៏ខ្លាំង ពីមហាជន ក្រោយពីប្រមុខមាតស្អាត មិនគួឲ្យជឿ

251

ភ្នំពេញ៖ ប្រិយមិត្ត ជាច្រើន កំពុងចាប់អារម្មណ៏ យ៉ាងខ្លាំងមកលើកុមារី រ៉ន ចាន់ឌីន ដែលកាលពីឆ្នាំ ២០១៧ នាងជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភព លោក The Voice Kids Cambodia រដូវកាលទី១ ខ្មៅរូបមិនសូវស្អាត តែចំណេះវិជ្ជាខ្លាំង។

ជាងនេះទៅទៀត កុមារី រ៉ន ចាន់ឌីន  ក៏ជាក្មេងស្រីម្នាក់ ដែលទស្សនិកជនជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះមានអាយុតិចក៏ពិត មែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយ បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ពិសេសនាងតូច គឺជាក្មេងស្រីម្នាក់ មានចរិតលក្ខណៈ សុភាពគួរឲ្យស្រលាញ់ទៀតផង។

មិនតែប៉ុណ្ណោះ រ៉ន ចាន់ឌីន ដែរ ដែលមានមហាជនស្គាល់ច្រើន តាមរយៈការលេចមុខតាមកញ្ចក់ទូរទស្សន៍នានា ហើយក្មេងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ដោយសារថា ពេលនេះ នាងបានប្រែក្លាយពីក្មេងស្រី ដែលធ្លាប់តែតែងខ្លួនត្រឹមបែប សុភាពរម្យទម សាមញ្ញធម្មតា តែពេលនេះ បានប្រែមកជាក្មេងស្រីធំពេញរូបពេញរាង លេងខ្លួនប្លែកៗជាងមុន មើលសឹងមិនចង់ស្គាល់៕
សំរិត

អត្ថបទដែលជាប់ទាក់ទង