ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកថ្មគោល ឃាត់ខ្លួនបុរសម្នាក់ ដែលក្លែងខ្លួនជាព្រះសង្ឃ​ មន្តបិណ្ឌបាតតាមភូមិ​ មិនទទួល​យកចង្ហាន់​ តែសុំទទួលយកតែបច្ច័យ​(ប្រាក់)តែប៉ុណ្ណោះ

229

បាត់ដំបង៖នៅថ្ងៃ ព្រហស្បតិ៍ទី​០២ខែមិថុនាឆ្នាំ​២០​២២​វេលាម៉ោង ៩និង២០នាទីនៅចំណុច ក្រុមទី០២ភូមិហៃសានឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ​ លោកវរ​សេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន រួមជាមួយកម្លាំង​ប៉ុស្តិនគរបាលរដ្ឋបាល ជ្រៃនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល អនុវត្តនាំ(ព្រះសង្ឃក្លែងក្លាយ)កំពុងនិ​មន្តបិណ្ឌបាតតាមផ្លូវក្នុងមូលដ្ឋានខាងលេីមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

ក្នុងពេលសាកសួរព្រះសង្ឃអង្គនេះមានព្រះនាម លឹម ចាន់វិបុល មានព្រះជន​៣០ព្រះវស្សាមុននេះ​រស់នៅភូមិត្រពាំច្រនៀងឃុំស្រែជាខាងជេីង ស្រុកដងទង់​ ខេត្តកំពត ហេីយពេលពិនិត្យសមត្ថកិច្ចរកឃេីញថ្នាំញៀនមួយថង់រក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់០,៥៧ក្រាមទាំងសំបកថង់​ ហេី​យទីបំផុតព្រះសង្ឃអង្គនេះ បានសារភាពថា​ ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះ គឺជាព្រះសង្ឃក្លែងក្លាយទេ។

សូមជម្រាបជូ​នថា​ មូលហេតុដែលឈានដល់ការកាក់ដំណេីរព្រះសង្ឃ(ក្លែងក្លាយ)ដេីម្បីសាកសួរ​នេះគឺសមត្ថកិច្ចនគរបាលស្រុកទទួលព័ត៌មានពីពលរដ្ឋថា​ ប៉ុន្មាន​ថ្ងៃនេះសង្កេតឃេីញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមូលដ្ឋាន​ខាងលេី​ តែ​មួយអង្គឯង​ ហេីយចម្លែកដោយសារព្រះសង្ឃអង្គនេះបិណ្ឌ​បាតសុំយកតែ​ បច្ច័យ(ប្រាក់)​រីឯចង្ហាន់​ មិនទទួលយកទេ​ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គ​នេះប្រជាពល​រដ្ឋនៅមូលដ្ឋានមិន​ដែលបានឃេីញពី​មុនមក​។ ទទួលបានព័ត៌មាននេះទេីបសមត្ថកិច្ចនគរបាលស្វែងរកជួបព្រះសង្ឃអង្គនេះដេីម្បី​សាកសួរ។

លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងថា​ ពេលសាក​សួរ​ព្រះសង្ឃអង្គនេះបានសារភាពថា​ លោកជាព្រះសង្ឃក្លែងក្លាយទេ​ មុន​នឹងមកដល់ខេត្តបាត់ដំបង​ បានទៅលួចយកស្បង់ចីវ បាត​ នុងថង់យាម​ របស់ព្រះសង្ឃនៅវត្តមួយនាខេត្តបន្ទាយ​មានជ័យ​ ហេីយ​ពេលលួចបានក៏ផ្តេីមគ្រងស្បង់ចីវនេះ​ ក្លែងជាព្រះសង្ឃដេីរបិណ្ឌបាទនៅតាមភូមិនាឃុំជ្រៃ​ ស្រុកថ្មគោល​រហូ​ត​​ដល់សមត្ថកិច្ចទទួលព័ត៌មាននេះនិង​នាំមកធ្វេីការសាកសួរ។

នៅពេលនេះសមត្ថកិច្ចនគរបាល​បានទាក់ទងជាមួយ​ ខាងមន្រ្តីធម្មការស្រុកថ្មគោលដេីម្បីមានចំណាត់ការ​ ខាងផ្នែកសាសនា​ មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង