ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌចំការមន-ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំស្ដីពីការរៀបចំមិទ្ទិញ-ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត-រាប់សន្លឹកឆ្នោត

188

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន-ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យរៀបចំមិទ្ទិញ-ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ និង ថ្ងៃបោះឆ្នោត-រាប់សន្លឹកឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ របស់ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលមានការចូលរួមពីលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និង លោកធឹម សំអាន ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ និងចូលរួមពីឯកឧត្តម-លោកជំទាវ ក្រុមការងារចុះមូលដ្ឋានខណ្ឌ-សង្កាត់ទាំង៥, និង ឯកឧត្ដម លោកជំទាវក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង .សង្កាត់ទាំង០៧ និង លោកប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោកសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ និង លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផងដែរ។

ដូចនេះគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង២ពោលគឺខណ្ឌបឹងកេងកង និង ខណ្ឌចំការមន បានប្រជុំត្រៀមកម្លាំងរួចជាស្រេច សម្រាប់ថ្ងៃស្អែកទី០៣ខែមិថុនា ក្នុងការហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ និង រាប់សន្លឹកឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង