ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈ លើបណ្ដឹង/សំណុំរឿងចំនួន២ ពាក់ព័ន្ធនឹងបក្សភ្លើងទៀន

182

 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះដឹកនាំលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៅទីស្ដីការ គ.ជ.ប។

សូមជម្រាបជូនថា ពាក្យបណ្ដឹងទាំង២ខាងលើនេះមានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់នឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង