ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញនា ថ្ងៃចុងក្រោយ លោកឃួង ស្រេង ដឹកនាំដង្ហែ ក្បួនឃោសនា បោះឆ្នោតក្រុមប្រឹក្សាសង្កាត់ មានសមាជិក សមាជិកាចូលរួមប្រមាណជាង៣ម៉ឺននាក់

204

ភ្នំពេញ៖ ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២២គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានរៀបចំដង្ហែរក្បួនឃោសនាក្នុងរូបភាពទ្រុងទ្រាយធំសម្បើមដែលមានប្រជាពលរដ្ឋ,មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ ចូលរួមប្រមាណជាង៣ម៉ឺននាក់ ។ នេះបើតាមការអោយដឹងពីក្រុមមន្ត្រីដែលរៀបចំក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ។

ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។ ក្បួនដង្ហែរត្រូវបានធ្វើឡើងតាមមហាវិថី,តិរៈវិថី,និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានមកបន្តជួបជុំនិងបញ្ចប់នៅកោះពេជ្រ ខណ្ឌចំការមន។

ជាមួយគ្នានេះនៅតាមបណ្តាខណ្ឌទាំង១៤ ក៏បានដង្ហែរក្បួនតាមខណ្ឌរបស់ខ្លួនយ៉ាងកងរំពងដែលបង្ហាញឲ្យឃើញពីឋាមពលដ៏ខ្លាំងក្លារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ មិថុនានេះ ។

លោកឃួង ស្រេង បានមានប្រាសន៍លើកឡើងថា ៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានសមត្ថភាពពិតនិងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញប្រទេសនិងមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំក្លា ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា សម្រាប់ពិធីដ៏គគ្រឹកគ្រេងនេះ ពិតជាបង្ហាញអោយយ៉ាងច្បាស់ពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តរួមគ្នា ដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅថ្ងៃទី០៥មិថុនានេះ ដើម្បីបន្តដឹកនាំសង្កាត់ទាំង១០៥នៅក្នុងរាជធានីភ្នំពេញ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានជម្រុញអោយកម្ពុជា កាន់តែអភិវឌ្ឍរីកចំរើនកាន់តែខ្លាំងឡើង។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើរអោយមន្ត្រីរបស់បក្ស ក៏ដូចជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការបោះឆ្នោតរបស់គណៈកម្មាធិការបោះឆ្នោត ដើម្បីទទួលបាននូវការឈ្នះឆ្នោតដោយភាពថ្លៃថ្នូរ និងកុំផឹកគ្រឿងស្រវឹងនៅថ្ងៃទី០៤និងទី០៥មិថុនា ដោយប្រែក្លាយពីសមាជិក ឬសមាជិការម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា។

តាមរបាយការណ៏របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្អែកតាមការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតរបស់គ.ជ.បនៅថ្ងៃទី១២កុម្ភះឆ្នាំ២០២២នៅរាជធានីភ្នំពេញមាន ចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន៨៩៩.៦៨៨នាក់,ចំនួនការរិយាល័យបោះឆ្នោតសរុបមាន២.១៩៧ការិយាល័យ,ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង,ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ,ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។គណបក្សនយោ បាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។

គណបក្សទាំង១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សភ្លើងទៀន,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ,គណបក្សខ្មែររួបរួមជាតិ,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ,គណបក្សកម្ពុជាជាតិនិយម,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែបដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៏ឃុំ សង្កាត់ឆ្នាំ២០២២.២០២៧។     ក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផ្ញើរជូនជនរួមជាតិកាលពីថ្ងៃទី២១ឧសភា បានគូសបញ្ជាក់ថា៖ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុល ពត ទទួលបានជ័យជំនៈជាប្រវត្តិសាស្ត្រនាថ្ងៃ៧មករាឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់ មិនអស់ឲ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជនសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងការឯកភាពជាតិហើយរួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី  អភិវឌ្ឍន៏សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ដូច្នេះយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គមក៏ដូចសិទ្ធិសេរីភាពក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតជាដើម៕

អត្ថបទដែលជាប់ទាក់ទង