ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរេីន អំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដេីម្បការអភិវឌ្ឍ និងភាពរុងរឿងប្រទេសជាតយេីង

189

ព្រះសីហនុ ៖ ព្រឹកថ្ងៃសុក្រ ៤កើត ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងឯកឧត្តម គួច ចំរើនសមាជិកគណៈកម្មា ធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិ ការគណបក្សប្រជាជនខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសមា ជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅទីលានតេជោ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងថ្លែងបិទយុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។
ឯកឧត្តម តឹករ៉េត សំរេច សមាជិកធិការកណ្តាល និងជាប្រធានក្រុមការងារគណ បក្សថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងព្រះ សីហនុ បានកោតសរសើរសមាជិក សមា ជិការដែលបានចូលរួមយ៉ាងសកម្មក្នុងរយ:ពេល ១២ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

យើងទាំងអស់គ្នាបានចុះទៅដល់មូលដ្ឋាន គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាល់សកម្មភាពរបស់បងប្អូនជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់។ យើងសង្ឃឹមថា នៅថ្ងៃបោះឆ្នោតទី៥ មិថុនាខាងមុខ គណបក្ស ប្រជាជនកម្ពុជានឹងនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់សម្រាប់ក្រុងព្រះសីហនុទាំង មូល។ ក្នុងនាមសមាជិក សមាជិការ នៃគណបក្សប្រជាជនក្រុងព្រះសីហនុ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវាកម្ពុជាឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាងរស់នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទទួលបានការអភិវឌ្ឍ និងសន្តិភាព ។

ការបោះឆ្នោតបង្ហាញពីការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស។ ការបោះឆ្នោតមួយសន្លឹក គឺជាការបោះ ឆ្នោតត្រឹមត្រូវមានតម្លៃសម្រាប់អាយុជីវិតយើងទាំងមូល ឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង។
ឯកឧត្តម គួច ចំរើន សមាជិកគណៈ កម្មាធិការកណ្ដាល និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនខេត្តព្រះ សីហនុ បានថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ថា ក្នុង នាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វា គមន៍វត្តមានបងប្អូនជនរួមជាតិ និងកោត សរសើរវាយតម្លៃចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាពនកម្ពុជា បងប្អូនជនរួម ជាតិបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជា ជនកម្ពុជា ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃនេះ ស្របតាមបទច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ ស័ក្តសមជាគណ បក្សដែលនឹងកំពុងដឹកនាំ និងបន្តដឹកនាំប្រទេសជាតិ និងដឹកនាំឃុំ សង្កាត់ជាបន្តទៀត។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេស ជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមយ៉ាងល្អ រីក ចម្រើនលើគ្រប់វិស័យក្នុងសង្គម។
ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជា ជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។
មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើនទាំងខាង នយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌។ មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំសង្កាត់។

ឯកឧត្តម បន្តថា ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុង នាមគណៈកម្មាធិការគណបក្សខេត្តព្រះ សីហនុ ដឹងគុណចំពោះសមាជិក សមាជិ កាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិជានិច្ចកាលធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខជា មួយគណបក្ស ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅទៀតឯកឧត្តម គួច ចំរេីន អំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដេីម្បការអភិវឌ្ឍ និងភាពរុងរឿងប្រទេសជាតយេីង៕

អត្ថបទដែលជាប់ទាក់ទង