ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង​និងលោកស្រី បន្តដឹកនាំក្បួនដង្ហែរឃោសនា បោះឆ្នោតនៅថ្ងៃចុងក្រោយនេះ ទាំងភ្លៀងធ្លាក់ខ្លាំង

227

 

​ភ្នំពេញ៖ ក្រោយសំរាកស្រស់ស្រូបអាហារថ្ងៃត្រង់ រយះពេល២ម៉ោង បន្ទាប់ពីដំណើរការឃោសនាពេញមួយព្រឹកថ្ងៃទី៣មិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅរសៀលថ្ងៃទី៣មិថុនា នេះលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រីបានបន្តដឹកនាំក្បួនឃោសនាបន្តទៀត បើទោះបីជាមានភ្លៀងធ្លាក់ជាប់រហូតយ៉ាងណាក្តី ក៏មិនបានរារាំងដំណើរការនៃក្បួនដង្ហែរដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានេះដែរ។
​ក្បួនដង្ហែរបានឆ្លងកាត់ភូមិសាស្ត្រខណ្ឌចំនួន៥នៅកណ្តាលក្រុងតាមតម្រាយផ្លូវដែលបានគ្រោងទុកដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយនេះក្នុងរយះពេល៥ឆ្នាំ ខាងមុខទៀតក្នុងការអភិវឌ្ឍន៏សង្កាត់ឲ្យបានកាន់តែរីកចំរើនថែមទៀតស្របតាម បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលក្បួនឃោសនាបានឆ្លងកាត់ សុទ្ធតែបានទះដៃអបអរសាទរព្រមទាំងសម្រែកជ័យឃោស ជយោ! គណបក្សប្រជាជនកម្ពុជា,មានគណបក្សប្រជាជនកម្ពុជាគឺមានការអភិវឌ្ឍន៏និងធានាបានសុខសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំគណបក្ស ។ដូច្នេះប្រជាពលរដ្ឋយើងត្រូវបោះឆ្នោតឲ្យត្រូវ ឧ្យចំគឺគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជានិមិត្តរូប។សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋដែលបោះត្រូវ គឺយើងទទួលបានការរីកចំរើនសំរាប់ខ្លួនយើង កូនចៅយើង និងប្រទេសជាតិយើង។
នៅម៉ោងប្រមាណជាង៣រសៀលក្បួនដង្ហែរបានឈានឈ្ពោះទៅដល់កោះពេជ្រ ជាមួយនិងជួបជុំជាមួយលោកហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមុននឹងបន្តដំណើរ ដង្ហែរក្បួនឃោសនាបោះឆ្នោតនាថ្ងៃចុងក្រោយនៅយប់នេះបន្តទៀត។
លោកហ៊ុន ម៉ានី ក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត គាំទ្រ គណបក្សប្រជាជនកម្ពុជា។ លោកសូមអោយបងប្អូនរក្សាសាមគ្គីភាពគ្នាអោយបានរឹងមាំ ថែរក្សាអារម្មណ៍អោយបានល្អ ដើម្បីទទួលជ័យជំនៈនៅពេលបោះឆ្នោត។ សន្តិភាព បានមកដោយការលះបង់ ពុះពារយ៉ាងលំបាករបស់គណបក្សប្រជាជនកម្ពុជា។ សន្តិភាពនេះហើយ ទើបប្រទេសយើងមានការអភិវឌ្ឍលើកគ្រប់វិស័យ នាំអោយប្រទេសយើង ស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។ ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពអោយបានគង់វង្ស និងទប់ស្កាត់បដិវត្តព៌ណអោយបាន ដើម្បីអភិវឌ្ឍន៍ ប្រទេសរបស់យើងអោយកាន់តែរីកចំរើនបន្ថែមទៀត ។
មុននៃការដង្ហែរក្បួននៅយប់នេះ លោកហ៊ុន ម៉ានី បានណែនាំ អោយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អ រក្សាសុវត្ថិភាពខ្លួនឯង ។ បន្ថែមពីនេះ គឺធ្វើអ្វីៗ បង្ហាញពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជារបស់យើង ដើម្បីឈានឆ្ពោះទៅយកជ័យជំនៈនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃ០៥មិថុនានិងបន្តយកជ័យជំនៈនៅពេលបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង