ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់ខ្លាំង រន្ទះបាញ់ងាប់សត្វគោ ចំនួន៨ក្បាល នៅខេត្តស្ទឹងត្រែង

219

ស្ទឹងត្រែង៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំដោយផ្គររន្ទះបាញ់ ត្រូវសត្វគោរបស់មេភូមិ៧ក្បាល និងប្រជាពលរដ្ឋងាប់១ក្បាល សរុប៨ក្បាល កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ ក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមប្រភពពីប្រជាពលរដ្ឋភូមិសាមឃួយ ជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលថ្ងៃទី៣ ខែមិថុនា ២០២២ មានធ្លាក់ភ្ញៀងយ៉ាងខ្លាំងដោយលាយឡំជាមួយផ្គរន្ទះ ក្រោយពីមេឃបានរាំងភ្លៀងពួកគាត់បានចេញទៅមើលគោដែលលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើង៨ក្បាល។

សត្វគោដែលត្រូវរន្ទះបាញ់ងាប់នោះ មានគោលោកមេភូមិចំនួន៧ក្បាល និងគោអ្នកភូមិ១ក្បាល។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របី គួរត្រូវធ្វើរោង ឬក្រោល សម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិរន្ទះបាញ់៕

អត្ថបទដែលជាប់ទាក់ទង