ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសិល្បៈជើងចាស់ ចន ច័ន្ទលក្ខិណា បង្ហាញរូបភាពកូនស្រីរបស់ខ្លួនប៉ុន្មានសន្លឹកនេះ អង្រួនបេះដូងទស្សនិក ជនមិនតិចទេ មើលកាន់តែយូរកាន់តែស្រស់ស្អាត មុខមាត់ដូចម៉ាក់ៗ ដល់ហើយ

206

ភ្នំពេញ ៖ ពិតណាស់ ទោះបីជាប្រឡូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំហើយក្តី ថែមទាំងមានវ័យកាន់តែច្រើនបន្តិចក៏ពិតមែន តែតារាសម្តែងស្រីជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ទៅលើសមត្ថភាព និងរូបសម្រស់របស់អ្នក នាងតែម្តង ។

ជាមួយគ្នានេះផងដែរ ភាពស្រស់ស្អាតរបស់តារាសម្តែងស្រីជើងចាស់រូបនេះ ក៏ទាក់ទាញបានពីសំណាក់ទស្សនិកជនមិនតិចនាក់នោះផងដែរ ហើយមហាជនជាច្រើន កាន់តែសង្កេតឃើញ និងតាមដានមើលទៅលើ កូនស្រីរបស់នាង ក៏ដូចជាចង់ឃើញពីមុខមាត់ដ៏ទាក់ទាញ នៅក្នុងពេលពេញវ័យ ពេញរូបរាងផងដែរ ។

តួយ៉ាង កាលពីម្សិលមិញនេះ គេបានឃើញតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីខ្លួន នៅលើបណ្តាញសង្គម ពិតជាធ្វើឲ្យហ្វេនៗជាច្រើននឹកស្មានមិនដល់ ចំពោះមុខមាត់ និងសម្រស់ដ៏ផូរផង់របស់កូនស្រីនាង ក្នុងការតុបតែងខ្លួនក្នុងរូបខ្មៅបង្ហាញរាង ពោរពេញទៅដោយភាពទាក់ទាញជាខ្លាំង ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា នេះផងដែរ កំពុងតែអង្រួនចិត្តអ្នកទស្សននាជាខ្លាំង ជាពិសេស បើពិនិត្យមើលឲ្យច្បាស់ៗ ឃើញថា ពេលពេញរូបពេញរាងធំឡើងបែបនេះ ទម្រង់មុខមាត់កូនស្រីនាងកាន់តែស្រស់ស្អាត ដូចមុខអ្នកម៉ាក់យ៉ាងខ្លាំង ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង