ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅសង្កាត់និរោធ

40

 

ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍មកថា ដោយមានករណីអគ្គីភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ នៅជាប់ផ្លូវព្រែកបារាំង ក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញកាលពីថ្ងៃត្រង់នាថ្ងៃទី09ខែមិថុនាឆ្នាំ២០២២នេះ។
ខណៈពេលនោះគេឃើញរថយន្តពន្លត់អគ្គីភ័យ ចុះជួយចេញអន្តរាគមន៍ដោយ បាញ់ទឹកពន្លត់អគ្គីភ័យនោះបានទាន់ ពេលវេលាទើបមិនបណ្ដាលអោយ មានការឆាបឆេះរាលដាល ទៅដល់ផ្ទះអ្នកជិតខាងឡើយ។

អគ្គីភ័យឆាបឆេះអស់មួយខ្នងផ្ទះ មិនរាលដាលដល់ផ្ទះផ្សេងទៀត។ ខណៈពេលនេះអគ្គីភ័យបានរលត់ អស់វិញហើយ។ ហើយចំពោះមូលហេតុគេនៅមិនទាន់ដឹងនៅឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង