ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង កងអនុសេនាតូចថ្មើរជើង ជំនាន់ទី១ ឆ្នាំ២០២២០

123

(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង កងអនុសេនាតូចថ្មើរជើងជំនាន់ទី១ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន( ពេជ្រនិល ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៏ទោ មួង វុទ្ធា នាយសេនាធិការរង និងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចស្នូលស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារ និងភារកិច្ចស្រប តាមទិសដៅ នៃផែនការដែលបានកំណត់ ។ ចំពោះ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង កងអនុសេនាតូចថ្មើរជើងជំនាន់ទី១ ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន ១០០នាក់ គ្រូយោធចារ្យ ២៥នាក់ មកពីបណ្តាអង្គភាពទាំង ១៣ចំណុះកងទ័ពជើងគោក សិក្សារយៈពេល ៩ខែ , សិក្សាខ្លឹមសារមេរៀនរួមមាន ៖ យុទ្ធវិធីថ្មើរជើង , បច្ចេកទេសថ្មើរជើង , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ជំនួសមុខឲ្យឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង កងអនុសេនាតូចថ្មើរជើងជំនាន់ទី១ ឆ្នាំ២០២២ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។

ឯកឧត្តម អ៊ួន សារឿន បានគូសបញ្ជាក់ពីគោលការណ៍មួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចនៅទីលាន ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានស្នើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្សព្វផ្សាយដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៥ និងអំពាវដលើនាយ-ពលទាហាន និងសិក្ខាកាមទាំងត្រូវចាក់វ៉ាក់សាំងទាំងគ្នា ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង