ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការព្យាករណ៍ ៖ តម្រូវការទឹកប្រើប្រាស់ទឹកស្អាត នៅភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០៣០ ដែលនឹងអាចកើនដល់ ប្រមាណជាង ១លាន៨សែន ម៉ែត្រគូបក្នុងមួយថ្ងៃ

228

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលទ្ធផល នៃសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្តត់ផ្គង់ទឹកស្អាតនៅភូមិសាស្រ្តរាជធានីភ្នំពេញ» , នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងចក្ខុវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២០២៣-២០៣០” នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកល្បីៗជាច្រើនផងដែរ។

ខ្លឹមសារនៃសន្និសីទសារព័ត៌មាន មានគោលបំណងពន្យល់ ផ្សព្វផ្សាយដល់សាធារណជនឱ្យ ស្ថានភាពនៃដំណើរការ ក៏ដូចជាបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់តាមតម្រូវការនាពេលសព្វថៃ្ងនេះ។

ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងអនុវត្តផែនការមេចំនួន៣ ជាប់ៗគ្នាគឺ៖ ផែនការមេទី១ (១៩៩៣-២០១០), ផែនការមេទី២ (២០០៦-២០២០), បច្ចុប្បន្នភាព ផែនការមេទី២ (២០០៨-២០១២), ផែនការមេទី៣ (២០១៦-២០៣០) និងបច្ចុប្បន្នភាព ផែនការ មេទី៣ (២០២១-២០៣០)។ បច្ចុប្បន្ននេះ នៅទូទាំងក្រុងភ្នំពេញ មានបណ្តាញផ្គត់ផ្គង់ប្រមាណ ៤០០០គីឡូម៉ែត្រ ដែលមានសមត្ថភាពផលិតទឹកបានប្រមាណជាង ៦០០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែតាមរយៈការសិក្សានៃអ្នកជំនាញបានធ្វើការប៉ាន់ស្មានថា តម្រូវការទឹកប្រើប្រាស់ក្នុងមួយថ្ងៃគឺ ប្រមាណ ៨០០ពាន់ម៉ែត្រគូប លើសសមត្ថភាពផលិត បណ្តាលឱ្យមានការខ្វះខាតទឹកស្អាតប្រើប្រាស់ នៅតាមតំបន់មួយចំនួន ជាពិសេសនៅតំបន់ជាយក្រុង។ ”

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានខិតខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដោយ បានខិតខំរកដៃគូរអភិវឌ្ឍន៍ ( បារាំង ជប៉ុន និងកូរ៉េខាងត្បូង) ដើម្បីពង្រីករោងចក្របន្ថែមទៀត រួម មាន៖

– បាក់ខែង ទាំង៣ជំហាន មានសមត្ថភាពផលិត ៣៩០,០០០ម៣ ក្នុងមួយថ្ងៃ ដែលក្នុងនោះ៖

. ជំហានទី១៖ សម្រេចបាន ៦៥% ជំហានទី២៖ សម្រេចបាន ៣៥%

ជំហានទី៣៖ បានផ្ញើរលិខិតស្នើសុំរួចរាល់ទៅស្ថានទូតបារាំង

បឹងធំ៖ សមត្ថភាពផលិត ៥,០០០ម៣ ក្នុងមួយថ្ងៃ កំពុងស្នើសុំហិរញ្ញប្បទានទៅស្ថានទូតជប៉ុន តាខ្មៅ៖ មានសមត្ថភាពផលិត ៣០,០០០ម”ក្នុងមួយថ្ងៃ កំពុងដំណើរការសាងសង់

ភូមិព្រែកជំហានទី៣៖ មានសមត្ថភាពផលិត ៤៥,០០០ម៣ ក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ២០២២ ខាងមុខនេះ និរោធ

ជំហានទី៣៖ មានសមត្ថភាពផលិត ១៣០,០០០ម៣ ក្នុងមួយថ្ងៃ បានផ្ញើរលិខិតរួចរាល់ ទៅ JICA

កោះនរា៖ មានសមត្ថភាពផលិត ១៥០,០០០ម៣ ក្នុងមួយថ្ងៃ មិនទាន់មានប្រភពថវិកា

ព្រលានយន្តហោះក្រុងតាខ្មៅ៖ មានសមត្ថភាពផលិត ៣០,០០០ម” ក្នុងមួយថ្ងៃ កំពុងរៀបចំលិខិតស្នើសុំ

ខ្សាច់កណ្ដាល៖ មានសមត្ថភាពផលិត ១០០,០០០ម៣ ក្នុងមួយថ្ងៃ កំពុងរៀបចំលិខិតស្នើសុំ

តាមោក៖ មានសមត្ថភាពផលិត ២០០,០០០ម៣ ក្នុងមួយថ្ងៃ មិនទាន់មានប្រភពថវិកា

ភូមិព្រែកជំហានទី១៖ មានសមត្ថភាពផលិត ១០០,០០០ម៣ ក្នុងមួយថ្ងៃ បានផ្ញើលិខិតស្នើសុំ ទៅ JICA (សាងសង់ឡើងវិញ)។

ស្នើអោយអាជ្ញាធរមូលដ្ឋានមានការសហការជាមួយនឹងគ្នានៅពេលអនុវត្តគម្រោង ដូចជាគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត, គម្រោងដាក់បំពង់ជាដើម

ស្នើអោយអតិថិជនធ្វើការទូទាត់ថ្លៃទឹកអោយទាន់ពេលវេលាដើម្បីចូលរួមពង្រឹងការអភិវឌ្ឍបន្ត សូមអតិថិជនដែលរស់នៅក្នុងតំបន់សំពាធទឹកគ្រប់គ្រាន់ មេត្តាជួយសន្សំសំចៃទឹក ដើម្បីចែក រំលែកទឹកទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់ជាយរាជធានីភ្នំពេញ (ចែកទឹកគ្នាប្រើ) ដែលមាន សំពាធទឹកទាបបានប្រើប្រាស់ផងដែរ។

យោងតាមការព្យាករណ៍ តម្រូវការទឹកប្រើប្រាស់ក្នុងឆ្នាំ ២០៣០ ដែលនឹងអាចកើនដល់ ប្រមាណជាង ១លាន៨សែន ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់នូវ គោលដៅ ដើម្បីពង្រីកសមត្ថភាពផលិត និងចែកចាយទឹកស្អាតបំរើដល់ការផ្គត់ផ្គង់ទឹកស្អាតនៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងបរិមាណ ១,៨៦៧,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវ ការ ដែលក្នុងនោះ៖

តម្រូវការទឹកមូលដ្ឋាន នឹងអាចកើនជាអតិបរិមាប្រមាណ ១លាន៤សែនម៉ែត្រគូបក្នុងមួយថ្ងៃ តម្រូវការទឹកសម្រាប់តំបន់អភិវឌ្ឍន៍ធំក្នុងក្រុង (បុរីធំៗ និក្រុងរណប ING CITY) និងតំបន់ អាកាសយានដ្ឋានភ្នំពេញថ្មី នឹងអាចកើនជាអតិបរិមាជាង ២សែនម៉ែត្រគូបក្នុងមួយថ្ងៃតម្រូវការទឹកសម្រាប់តំបន់មានសក្តានុពលអភិវឌ្ឍន៍ជាយក្រុង និងតំបន់សេវាកម្មឯកជន ដែលស្ថិតក្នុងនិងជាយក្រុងភ្នំពេញ គឺនឹងអាចកើនជាអតិបរិមាជាង ១សែនម៉ែត្រគូបក្នុងមួយថ្ងៃតម្រូវការទឹកសម្រាប់តំបន់មានសក្តានុពលអភិវឌ្ឍន៍ក្នុងតំបន់ស្រុកខ្សាច់កណ្តាល និងល្វាឯម នឹងអាចកើនជាអតិបរិមាជិត ១សែនម៉ែត្រគូបក្នុងមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង