ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​គ្រូ​ពេទ្យ​ចាក់​ដូស​ទី ​៥ ​នៅម​ន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា

130
ភ្នំពេញ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ គឺ​ជាថ្ងៃទី​២ ​ដែល​មន្ទីពេទ្យ​ព្រះ​កេតុ​មា​លា ទ​ទួល​បទ​បញ្ជា ​ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ត្រូវ​ទទួល​រ៉ាប់​រង​ការ​ចាក់​វ៉ាក់ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ដូសទី​៥​ ជូន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ទូទៅ ​ដែល​មក​ទទួល​វ៉ាក់​សាំង ​តប​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​ របស់​ក្រសួង​សុខា​ភិបាល ក៏ដូច​ជាកា​រលើក​ឡើង ​ពី​ សម្ដេច​តេជោ ​ហ៊ុន សែន​ ដែល​ជា​រឿយៗ ​សម្តេច​លោក​បាន​អំពាវ​នាវ​ ដ​ល់កង​កម្លាំង និង​ប្រជា​ពលរដ្ឋ ចូលមក​ទទួល​វ៉ាក់​សាំង ​ឱ្យ​បាន​ទៀង​ទាត់​ពេល​វេលា​ និង​គ្រប់ៗ​គ្នា​ នៅ​គ្រប់​ទីកន្លែង​ ដែល​មាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់​សាំង​នេះ​ រួស​រាន់​ ដើម្បី​ជៀស​ចាក​​ឆ្ងា​យពី​រោគ​កូវីដ-១៩។
ក្នុងផែន​ការ​ចាក់​វ៉ាក់​សាំង​កូវីត-១៩ ​ដូស​ទី​ ៥​ ផែ​​នកា​រក្រសួង​ការពារ​ជាតិ​ ចាក់​ជូន​កង​ទ័ព​ និង​គ្រួសារ ​កីឡាករ​ អតីត​យុទ្ធ​ជន​ សរុប​ប្រមាណ ​១១.៣០៩​ នាក់​។​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ផ្ទាល់ ពី​សំណាក់ ​ឧត្ត​មសេនីយ៍​ឯ​ក វេជ្ជ​បណ្ឌិត​ លី ​សុវណ្ណ ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​ ភស្តុភារ​-ហិ​រញ្ញវត្ថុ​ ក្រសួង​ការពារ​ជាតិ​ នាយក​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ ​​ឧត្តមសេនីយ៍​ត្រី​ វេជ្ជ​បណ្ឌិត ​សេង​ ឈុន ​នាយក​រង​មន្ទីពេទ្យ​ព្រះ​កេតុ​មាលា ​និង​ជា​ប្រធាន​ទទួល​បន្ទុ​ក​ចាក់​វ៉ាក់​ សាំង​កូវីដ​-​១៩ ​របស់​មន្ទី​រ​ពេទ្យ​ព្រះ​កេតុមាលា​បញ្ជាក់​បា្រប់​ក្រុម​ព័ត៌​មាន​ថា៖ អនុវត្តតាម​បទ​បញ្ជា​ របស់​ប្រមុខ​ការ​ពារ​ជាតិ​ ក៏​ដូច​ជា​នាយកមន្ទីរពេទ្យ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុ មាលា ដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ទទួលភារកិច្ច ចាក់វ៉ាក់សាំងដូសទី ៥ ជូនដល់កងកម្លាំង និងប្រជាជន តាមផែនការ ដូចដែលបានគ្រោងទុក នឹងចាក់ជូនរហូតដល់អស់ អ្នកមកទទួលការចាក់វ៉ាក់សាំងដោយមិនមានកំណត់រយៈពេល ។
ជាក់ស្ដែងក្នុងរយះ ២ ថ្ងៃកន្លងនឹងចូលដល់ថ្ងៃទី ៨ខែ មិថុនា ឆ្នាំ ២០២២ សកម្មភាពកងកម្លាំងនិងប្រជា ពលរដ្ឋមកទទួលដូសទី ៥ មមាញឹក ជាបន្តបន្ទាប់តាំងពីព្រឹករហូត ដល់រសៀលក្រោមទឹកមុខរីករាយ និងភារកិច្ចរបស់ខ្លួន ជាក្រុមគ្រូពេទ្យ ។ ក្នុងនោះផងដែរ មន្ទីរពេទ្យព្រះកេ តុមាលា ក៏មាន ការចាក់ជូនដូសទី ១ ទី ២ ទី ៣ ទី ៤ ជូនកងកម្លាំង និងប្រជាពលរដ្ឋ ដែលកន្លងមកពុំទាន់ទទួលបានវ៉ាក់សាំងទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសពពួក​បំ​ប្លែង​ខ្លួន​ថ្មី​ “អូមីក្រុង”​។ លោក​ឧត្តម​សេនីយ៍​ វេជ្ជ​បណ្ឌិត​ សេង​ ឈុន ​សង្ឃឹម​និង​ជឿ​ជាក់លើ​កង​កម្លាំង​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​រួស​រាន់​ស្ម័គ្រ​ចិត្ត​មក​ទទួល​ ការ​ចាក់​វ៉ាក់​សាំង​ទាំង​លើក​ទី ​១ ​រហូត​ដល់​ទី ​៥ ​តាម​កា​រ​កំណត់​រប​ស់ក្រុម​គ្រូ​ពេទ្យ​ ដើម្បី​សុវត្ថិភាព និ​ងសេចក្តី​សុខ​ក្នុង​ក្រុម​គ្រួសារ ​សង្គម​ជាតិ​ ចាក​​ជៀស​ឆ្ងាយ​ផុត​ពី​ជំងឺ​កូវីដ-១៩ ​នេះផង​ដែរ ​៕ សំរិត
អត្ថបទដែលជាប់ទាក់ទង