ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកកំរៀង បង្រ្កាបករណីរំលោ​ភ​លេីទំនុកចិត្តដោយ​ ឃាត់ខ្លួនជនសង័្សយម្នាក់ អនុវត្តតាមច្បាប់

172

ស្រុកកំរៀង៖នៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០​២២​អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំបង​ រួមនឹងយោបល់លោក​វរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែ​ន​ការងារនគរ​បា​ល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍ទោ​ វេ​ គឹម​ចត់​ អធិការនគរបលស្រុកកំរៀង​ បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្សយ​ម្នាក់ឈ្មោះ​ ពៅ ទ្រី ភេទប្រុស អា​យុ ២៨ឆ្នាំ​ រស់នៅភូមិអូរ​ចារ​សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ និងដកហូតម៉ូតូ​០១គ្រឿងម៉ាកHonda click ពណ៌ ស ពាក់ស្លាកលេខបាត់ដំបង​1A​G​-2377។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៨ខែ​ មិថុនា​ឆ្នាំ​២០២​២វេលា​ម៉ោង​១៩​និង០០​នាទី នៅភូមិអណ្ដូងចេញសង្កាត់អូរចាក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីរំលោ​ភ​លើ​ទំនុកចិត្ត មួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យខាងលេីបាន​យកម៉ូ​តូ​០១​គ្រឿង​ម៉ាកHonda click ពណ៌ ស ពាក់ស្លាក​លេខ បាត់ដំបង1AG-2377ជារបស់ឈ្មោះឈ្មោះយ៉ុត រស្មីភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិទួលច្រ​នៀងឃុំបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបង ដោយយកទៅបញ្ចាំនៅ​ស្រុកកំរៀង​ខេត្តបាត់ដំបង​។

នៅក្រោយកេីតហេតុជនរងគ្រោះបានប្តឹងពីករ​ណីនេះចូល​មកសមត្ថកិច្ចនគរបាល​ ហេីយឆ្លង​តាមរយៈការស្រាវជ្រាវ​ ស៊េី​បអង្កេតសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជន​សង័្សយខាងលេីមកកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង