ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ដុតបំផ្លាញផ្ទះតៀមមួយខ្នងជារបស់ខ្លួនឯង បណ្តាលអោយឆេះខូចខាតស្ទើរទាំងស្រុង

186

ក្រចេះ៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ធ្វើការចាប់ខ្លួន ទៅតាមបណ្តឹងរបស់ស្រ្តីជាម្តាយ បន្ទាប់ពីជននេះ បានធ្វើសកម្មភាព ដុតបំផ្លាញផ្ទះតៀមមួយខ្នងជារបស់ខ្លួនឯងបណ្តាលអោយឆេះខូចខាតស្ទើរទាំងស្រុង។

យោងតាមបណ្តឹងរបស់ស្រ្តីឈ្មោះ រូន រ៉ម៉ាស់ អាយុ៧៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅចំណុចស្បែកកើត ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល បានប្តឹងមកនគរបាលថា កាលយប់ថ្ងៃទី០៨ ខែមិថុនា កូនប្រុសរបស់គាត់ឈ្មោះ ណូ នី អាយុ៤៦ឆ្នាំ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះតៀមមួយខ្នងមានទំហំ៦×៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី បណ្ដាលអោយឆេះខូចខាតស្ទើរទាំងស្រុង។

ក្រោយទទួលបានបណ្តឹងជននេះ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ខណៈរូបគេកំពុងព្យាយាមរត់គេច។
នៅនិងមុខនគរបាលជនដៃដល់ជាកូនរូបនេះ បានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញផ្ទះខ្លួនឯងប្រាកដមែន មូលហេតុដោយសាររូបគេខឹងនឹងអ្នកជិតខាង ប្រមាថមើលងាយថារូបគេជាមនុស្សញៀនថ្នាំ។

អត្ថបទដែលជាប់ទាក់ទង