ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញ ឃ្លាំងស្តុកទំនិញមួយកន្លែង ខូចខាតសម្ភារៈទាំងស្រុង..!

177

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​នៃរាជធានីភ្នំពេញដោយ បានដឹកនាំកម្លាំងចម្រុះ.កម្លាំងជំនាញ និង មន្ត្រីពាក់ព័ន្ធបាន សហការជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសនៃការិយាល័យបង្ការ​ពន្លត់អគ្គីភ័យ​ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ដោយបាន ចុះធ្វើអន្តរាគមន៍ភ្លាមដោយបាញ់ទឹកពន្លត់អគ្គីភ័យ​ ដែលកំពុងឆាបឆេះឡើងសន្ធោរសន្ធៅលាយឡំជាមួយផ្សែងយ៉ាខ្មួលខ្មាញ់លេបត្របាក់ឃ្លាំងស្តុកទំនិញ ០១កន្លែង​ ស្ថិតនៅតាមដង ផ្លូវលេខ៤៤៦​ ភូមិ៥​ សង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ចំពោះ មូលហេតុមិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់​បាន៨០% រហូតដល់ម៉ោង១៨:៤០នាទី ទើបបញ្ចប់គ្រប់គ្រងបាន១០០% និងបានខូចខាតសម្ភារៈក្នុងឃ្លាំង​ទាំងស្រុង​ និងមនុស្ស​ពុំមានរងរបួស​ ឬស្លាប់នោះទេ។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថាក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ៣៣ គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង