ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី

120

 

សឹង្ហបូរី៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសឹង្ហបូរី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារជាមួយ ឯកត្តម រីឆាត ម៉ាល ( Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ។

ក្នុងជំនួបនោះ ឯកឧត្តម រីឆាត ម៉ាល បានវាយតំលៃខ្ពស់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសលើវិស័យការពារជាតិ។ សង្ឃឹមថានឹង បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាថ្ងៃអនាគតផងដែរ។

ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការអបអរដល់ ឯកត្តម រីឆាត ម៉ាល ដែលត្រូវបានទទួលដំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីនាពេលថ្មីៗនេះ។សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្ត្រាលីមានតាំងពីយូរលុងណាស់មកហើយ ហើយកិច្ច សហប្រតិបត្តិការ នេះបានទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។

អូស្ត្រាលីបានជួយដល់ក្រសួងការពារជាតិកម្ពុជា ជំហានដំបូងលើការចងក្រង តាក់តែង សៀវភៅស ការពារជាតិ ដែលជាគោលនយោបាយការពារជាតិមួយដ៏មានសារៈសំខាន់ ហើយសៀវភៅការពារជាតិឆ្នាំ ២០២២ ទើបតែបានប្រកាសជាផ្លូវការ នាពេលថ្មីៗកន្លងទៅនេះ ។ ក្រៅពីនេះអូស្ត្រលីបានជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់ ខភម ហើយតាមរយៈចំណេះដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូនសិក្ខាកាមទៅបន្តការសិក្សានៅកគ្រប់ទិសទីបន្តទៀត ។ ដោយ លែកនាយ ទាហានដែលបានទៅបណ្តុះបណ្តាលនៅអូស្ត្រាលី បានមកបំពេញការងារ ក្នុង ខភម វិញ ប្រកបដោយ គុណភាព ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញ ឯកត្តម រីឆាត ម៉ាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី អោយមកចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ( ADMM-Plus) នាខែវិច្ឆិកាខាងមុខនេះផងដែរ ។ មានមតិឆ្លើយតបវិញ ឯកត្តម រីឆាត ម៉ាល បានសំដែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន ហើយនឹងមានឱកាសអោយឯកឧត្តម បានទៅទស្សនាប្រទេសកម្ពុជា ជាថ្មីម្តងទៀត។

អត្ថបទដែលជាប់ទាក់ទង