ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសហព័ន្ធសេះ ៖ មិនអាចបន្ធូរដៃ បានទេ ដើម្បីស្វែងរកមេដាយមាសនោះ

198

ភ្នំពេញ៖ប្រមុខសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះអ្នកស្រីទេពម៉ូណាបានបញ្ជាក់ថាដើម្បីឆ្ពោះទៅស្វែងរកមេដាយមាសនាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះគឺមិនអាចបន្ធូរដៃបានទេ។
សហព័ន្ធត្រូវតែខិតខំឲ្យអស់លទ្ធភាពទាំងលើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ
ទាំងការបណ្ដុះបណ្ដាលមន្ត្រីបច្ចកទេស។

អ្នកស្រីលើកឡើងបែបនេះក្នុងឧិកាសបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិកីឡាជិះសេះលោតផ្លោះរបារកម្រិត១រយៈពេល២ថ្ងៃគឺថ្ងៃច័ន្ទទី១១និង១២មិថុនានៅក្លិបCCC(Cambodia Country Club)។
អ្នកស្រីប្រធានសហព័ន្ធបន្តថាសហព័ន្ធបានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងការសម្រួចគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិនិងបណ្ដុះបណ្ដាលធនធានមន្ត្រី
បច្ចេកទេសក្នុងការថែទាំសេះឲ្យបានរួចរាល់និងទាន់ពេលវេលាសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ឆ្នាំ២០២៣ ។

ក្រោបញ្ចប់ស៊ីហយ្គេមឆ្នាំ២០២៣សហព័ន្ធក៏នៅតែបន្តការខិតខំបន្តទៅទៀតសម្រាប់
ត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខៗតទៅទៀត ។ហេតុនេះយើង
មិនអាចបន្ធូរដៃបានទេគឺត្រូវតែបន្តដំណើរការអភិវឌ្ឍន៍វិស័យកីឡាជិះសេះកម្ពុជាស្របតាម
ផែនការយុទ្ធសាស្រ្តរបស់ខ្លួន។

ក្នុងការប្រកួតសមត្ថភាពកីឡាករ កីឡាការិនីនៃវគ្គបណ្ដុះបណ្ដាលនេះប្រធានសហព័ន្ធ
រូបនេះកត់សំគាល់ឃើញថាមានកីឡាករ កីឡាការិនីជម្រើសជាតិចំនួន៤រូបធ្វើបានល្អលើការ
បញ្ជាសេះលោតផ្លោះរបារ។ក្រៅពីនេះក៏មានកីឡាករ កីឡាការិនីក៏កំពុងតែបង្ហាញនូវភាព
ល្អប្រសើរតែត្រូវបន្តហ្វឹកហាត់សមលើកំពស់៦០សង្ទីម៉ែត្រសិនជាមួយនឹងសេះចំនួន៣ក្បាល
ដែលទើបនាំចូលមកពីប្រទេសបារាំងទើបតែបានជាង១ខែនេះហើយនៅពេលខាងមុខត្រូវតែព្យាយាមលោតឲ្យបានដល់១ម៉ែត្រនិង១,២០ម៉ែត្រដែលជាតម្រូវនៃស្ដង់ដាប្រកួត។

ជារួមគឺទាំងកីឡាករ កីឡាការិនីនិងសេះត្រូវមានអារម្មណ៍ស៊ីសង្វាក់គ្នាក្នុងការលោត
លោតផ្លោះរបារទីពី១០ដល់១២ឬ១៥របារទី។ដូច្នេះវាត្រូវមានការហ្វឹកហាត់សមច្រើនណាស់
រវាងកីឡាករនិងសេះជាពិសេសគឺមិនធ្វើឲ្យសេះភ័យខ្លាចចំពោះអ្នកជិះនៅលើខ្នងសេះនោះទេ។ចំពោះកម្ពស់កាន់តែខ្ពស់ការលោតផ្លោះរបារទីកាន់តែលំបាក។
អ្នកស្រីទេព ម៉ូណាបានសង្កត់ធ្ងន់ដែរថា ការថែទាំងសេះ គឺជារឿងសំខាន់បំផុត ទាំងមុនពេលប្រកួតទាំងក្នុងពេលប្រកួតនិងក្រោយពេលប្រកួតដោយត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមពេទ្យសត្វ និងអ្នកថែទាំសេះ ដោយថែទាំទៅលើសុខភាព ដូចជាកម្តៅ ចង្វាក់បេះដូង ការរងរបួសជាដើម។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិកីឡាជិះសេះលោតផ្លោះរបារ កម្រិត១ឆ្នាំ២០២២នេះធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១ផ្តោតសំខាន់លើការសិក្សាអំពីការត្រួតពិនិត្យសុខភាព និងស្ថានភាពសេះ ការព្យាបាល ក្នុងពេលប្រកួត និងក្រោយពេលប្រកួត។ ថ្ងៃទី២ ផ្តោតសំខាន់លើការត្រួតពិនិត្យសុខភាពសេះ និងកីឡាករ កីឡាការិនីជិះសេះផ្លោះរបារ ការប្រកួតជិះសេះផ្លោះរបារនិងការត្រួតពិនិត្យសេះជាមួយនឹងកីឡាករកីឡាការិនីជិះសេះរត់
រយៈចម្ងាយឆ្ងាយ។

វគ្គបណ្តុះបណ្តាលកីឡាជិះសេះថ្នាក់ជាតិនេះ ធ្វើឡើងដើម្បីឲ្យមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីក៏ដូចជានិស្សិតមកពីសកលវិទ្យាល័យភូមិន្ទកសិកម្មបានយល់កាន់តែ
ច្បាស់អំពីការងារបច្ចេកទេស ការមើលថែទាំសេះ តាមរយៈការអនុវត្តជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង