ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នៅភូមិសាមគ្គី ភូមិឃ្លាំងសាំង និងភូមិមិត្តភាព សង្កាត់ឫស្សីកែវ

184

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវតំណាងលោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ពឹង រតនះ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់និងសូរិយោដីរាជធានី ភ្នំពេញ បានចូលរួមប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ

នៃការវិនិច្ឆ័យ នៅភូមិសាមគ្គី ភូមិឃ្លាំងសាំង និងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងរយៈពេល ១៥ថ្ងៃ។
លោកអភិបាលខណ្ឌប្ញស្សីកែវ ឱ្យដឹងថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងរយៈពេល ១៥ថ្ងៃនេះ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់ សម្រាក) ចាប់ពីថ្ងៃទី១៥ ខែ មិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណវត្តឧត្តរាវត្ដី ។

ប្រជាពលរដ្ឋនៅភូមិសាមគ្គី ភូមិឃ្លាំងសាំង និងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវមានការសប្បាយរីករាយថានឹងទទួលបានប័ណ្ឌក្បាលដីនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង