ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍សំខាន់ ពីរ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

62

ភ្នំពេញ៖ក្នុងថានៈជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន២ដើម្បីរង់ចាំការមកដល់នៃពេលវេលាដើម្បីធ្វើជាម្ចាស់ផ្ទះជាលើដំបូងនេះ ។
ឯកឧត្តមវ៉ាត់ ចំរើនបានថ្លែងឲ្យដឹងថាព្រឹត្តិការណ៍ទាំង២នោះគឺការរាប់ថយក្រោយរយៈ
ពេល១០០ថ្ងៃនៃការធ្វើជាម្ចាស់ផ្ទះនិងពិធីរត់ភ្លើងគុបសម្រាប់ស៊ីហ្គេមលើកទី១២ដែលនេះជា
ទម្លាប់សម្រាប់ប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

ពិធីរត់ភ្លើងគុបនឹងធ្វើនៅខេត្តសៀមរាបក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ
ដោយព្រះអង្គទ្រង់នឹងប្រទានភ្លើងហើយភ្លើងគុបនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន
ទាំងអស់។ភ្លើងគុបនឹងវិលត្រឡប់មកដល់កម្ពុជាវិញឲ្យចំពេលសម្ភោធន៍បើកការប្រកួតកីឡា
ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ភ្លើងគុបមកដល់គឺជាសញ្ញានៃការចាប់ផ្ដើមសម្ភោធបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២១តែម្ដង ។ភ្លើងនេះនឹងបំភ្លឺនៅពហុកីឡដកឋានមរតកតេជោរហូតដល់ថ្ងៃបិទការប្រកួតកីឡាស៊ីហ្គេមតែម្ដង ។
ស៊ីហ្គេមលើកទី៣២នឹងចាប់ផ្ដើមពីថ្ងៃទី៥ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២៣រីឯអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងសទី១០មិថុនាឆ្នាំ២០២៣ ។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះនឹងមានកីឡាករ កីឡាការិនីគ្រូបង្វឹកមន្ត្រី
បច្ចេកទេសប្រមាណ៧.០០០នាក់ចូលរួមក្រៅពីនេះក៏នឹងមានភ្ញៀវអន្តរជាតិប្រមាណជាង.
៣.០០០នាក់ផ្សេងទៀតចូលរួមដែរ ៕

អត្ថបទដែលជាប់ទាក់ទង