ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វត្រសេះត្នោតចំពុះខ្មៅRufous Wood peckerជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃហេីយមានវត្ដមានពេញមួយឆ្នាំ នៅកម្ពុជា

141

ភ្នំពេញ ៖ តាមរបាយការណ៏របស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី១៩ ខែមិថុនា ឆ្នាំ ២០២២នេះ តាមឯកសារ យោងរបស់សៀវភៅ សត្វស្លាបនៃ ប្រទេសកម្ពុជាថា៖ ត្រសេះត្នោតចំពុះខ្មៅRufous Woodpecker ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃហេីយមានវត្តមានពេញមួយឆ្នាំ ។

បក្សី ត្រសេះត្នោតចំពុះខ្មៅឈ្មោលមាន ពណ៌ទឹកក្រូចចាស់ខ្នងអង្គន់ខ្មៅនិងថ្ពាល់ក្រហម មួយដុំ ។ ចំណែកឯបក្សីញីវិញ គ្មាន ដៅពណ៌ក្រហមនៅលើថ្ពាល់ ។ បក្សីប្រភេទនេះ រស់នៅតាមព្រៃរបោះ និងព្រៃស្រោង។
សូមបញ្ជាក់ថា៖ ការបន្តពូជបក្សី ត្រសេះត្នោតចំពុះខ្មៅ គឺចាប់ពីខែមករា រហូតដល់ខែ មិថុនាហេីយពង ក្នុងរន្ធឈេីមានចំនួនពី២ ទៅ៣ពង៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង