ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក យ៉ិន សាន ចុះសួរសុខទុក្ខអធិការរង ដែលសំរាកព្យាបាលជំងឺភ្នែកនៅគេហដ្ឋាន

209

 

ភ្នំពេញ ៖ ជាការបង្ហាញនូវភាពស្និទ្ឋស្នាល និងលើកទឹកចិត្តដល់កងកម្លាំង ក្នុងការបំពេញការងារ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក យ៉ិន សាន អធិការនគរបាលខណ្ឌចំការមន បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខដល់ លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរងផ្នែកអន្តរាគមន៍ខណ្ឌ ទើបចេញពីមន្ទីរពេទ្យអង្គឌួង បកភ្នែកខាងឆ្វេង ដល់គេហដ្ឋានផ្ទាល់ ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក យ៉ិន សាន អធិការ បានផ្តាំផ្ញើ ដល់លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អោយខិតខំព្យាបាលភ្នែក ដើម្បីបានឆាប់ជាសះស្បើយពីជំងឺ និងឆាប់ចូលបម្រើការងារ រក្សាសន្តិសុខ សុវត្ថិភាព សេចក្តីក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានល្អប្រសើរថែមទៀត ។

ជាមួយគ្នានេះដែរ លោក យ៉ិន សាន ក៏បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដល់លោក ឡេង គឹងហ៊ាង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរួមកម្លាំងអន្តរាគមន៍ និងព្រហ្មទណ្ឌសណ្ដាប់ធ្នាប់ អធិការដ្ឋានខណ្ឌសរុបថវិកា១លានរៀល ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង