ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលកំពុងភ្ជួរស្រែ

59

ខេត្តកោះកុង៖​​ គ្រោះធម្មជាតិរន្ទះបាញ់ កើតឡើងបណ្តាល ឲ្យបុរសចំនួន២នាក់ស្លាប់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីល្ងាច ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សពជនរងគ្រោះមានឈ្មោះ​៖​​
១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បុខរបរសិស្ស ។

២.ឈ្មោះ រតនះ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ។

តាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទ:ហើយក៍បានត្រូវរន្ទះបាញ់ចំក្មេងទាំងពីរបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង