ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរីទទួលការគាំទ្រជាអគ្គលេខាធិការ នៃសហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍

106

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគឺលោកហែមគីរី ទទួលបានការគាំទ្រជាអគ្គលេខាធិការសហព័ន្ធហែលទឹក អាស៊ីអាគ្នេយ៍ជាផ្លូវការនៅ ក្នុងមហាសន្និបាតរបស់សហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍។
លោកហែមគីរីបានបង្កើតនូវប្រវត្តិសាស្រ្តថ្មីដោយដឹកនាំក្រុមកីឡាហែលទឹកកម្ពុជាឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021លើកទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាមមកនោះ។

លោកហែមគីរីបាននិយាយប្រាប់តាមសារអេឡិចត្រូនិចថាសហព័ន្ធហែលទឹកអាស៊ី
អាគ្នេយ៍បានតែងតាំងលោកជាអគ្គលេខាធិការសហព័ន្ធតំបន់។

ប្រធានសហព័ន្ធហែលទឹកអាស៊ីអាគ្នេយ៍ជាជនជាតិសិង្ហបូរីអនុប្រធានជនជាតិម៉ាឡេស៊ីចំពោះអគ្គលេខាធិការរូបលោក
ដែលជាជនជាតិកម្ពុជាតែម្តងនេះជាសមិទ្ធិផលគ្រប់យ៉ាងដែលសហព័ន្ធខ្មែរហែលទឹកដំណើរការឈានមកដល់ចំណុចនេះគឺលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលប្រធានសហព័ន្ធខ្មែរហែលទឹកជាអ្នកត្រួតត្រាយផ្លូវគ្រប់បែបយ៉ាង ក្នុងការដឹកនាំនិងអភិឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជា ប្រសិនបើគ្មារូបលោកលទ្ធផលទំាងអស់នេះមិនអាចកើតមានបានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង