ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយសង្គ្រោះបន្ទាន់ ផ្តល់ជូនប្រជាពលរដ្ឋ ៤៣គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះសម្បែង សង្កាត់ច្បារអំពៅទី២

32

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២១ ខែ មិថុនា ឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយអំណោយមនុស្សធម៌ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គីភ័យចំនួន ៣៧ខ្នង ផ្ទះស្មេី និង ៤៣គ្រួសារ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២នេះ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ។

មានប្រសាសន៍នាខណៈ នោះ លោក ចេង មុនីរ៉ា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ លោក ក៏បានគូសបញ្ជាក់ថា ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ បាឡុង១សម្រាប់ដែលជាទេយ្យទានរបស់វត្តនៅក្នុងខណ្ឌច្បារអំពៅ និងថវិកា ចំនួន១០មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង