ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យការកែលម្អរង្វង់មូល រូបសំណាក «សីហរាជមុខបី»

55

 

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្ចង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ របស់យើងឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃសមុទ្របានថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។ រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង