ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចុះស្ដារប្រឡាយអមផ្លូវរថភ្លើង ដែលមានប្រវែងប្រហែល៥០០ម៉ែត្រ នៅភូមិតាងួន២ សង្កាត់កាកាបទី១ប្រវែង៥០០ម៉ែត្រ

28

 

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ប៉ាង លីដា អភិបាលរងខណ្ឌ លោក ម៉ែន សំអាង អនុប្រធានការិយាល័យសាធារណៈការ លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាបទី១ បន្តដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយខាងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានចុះស្ដារប្រឡាយអមផ្លូវរថភ្លើង ដែលមានប្រវែងប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង